អគ្គលេខាធិការរងសម្ព័ន្ធអារ៉ាប់លោក Ahmed Ben Helli បានប្រកាសឱ្យដឹង ថា នឹងមានកិច្ចប្រជុំជាបន្ទាន់មួយតាម សំណើរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្ដី អំពីការវាយប្រហារដុតស្ថានទូតរបស់ ប្រទេសនេះនៅក្នុងទីក្រុងតេអេរ៉ង់។ លោកបន្ដទៀតថា កិច្ចប្រជុំនេះគឺដើម្បី ថ្កោលទោសដល់ប្រទេសអ៊ីរ៉ង់ដែលបាន ជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ។
ក្នុងថ្ងៃជាមួយគ្នានេះរដ្ឋមន្ដ្រីក្រសួង ការបរទេសអារ៉ាប៊ីសាអ៊ូឌីតលោក Adel Al Jubeir ប្រកាសថា ប្រទេសរបស់ លោកនឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងជា មួយអ៊ីរ៉ង់ ក្នុងនោះមានទាំងសេដ្ឋកិច្ចផង ដែរ។ លើសពីនេះទៅទៀតក៏បានហាម ប្រាមពលរដ្ឋរបស់ខ្លួនមិនឱ្យទៅធ្វើទេសចរណ៍នៅប្រទេសអ៊ីរ៉ង់ដាច់ខាត ។
ខ្លាកំណាចពីរនៅក្នុងតំបន់មជ្ឈិម បូព៌ាខាំគ្នានោះប្រាកដជាមានការខូចខាត ជាមិនខាន ទាំងនោះហើយបានជាអង្គ ការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពី វិបត្ដិរវាងអ៊ីរ៉ង់ នឹងអារ៉ាប៊ីសាអ៊ូឌីត។ ការព្រួយបារម្ភដោយសារតែជម្លោះទាំងនោះវាធ្លាប់កើតឡើងកាលពីអតីតកាល ពេលនេះបាននិងកំពុងរើឡើងវិញ ខ្លាច ពិបាកក្នុងការទប់ស្កាត់ក្លាយជាសង្គ្រាមជាតិសាសន៍ និងសាសនា ។
ជម្លោះដើម្បីការពារនិកាយសាសនារៀងៗខ្លួនរវាងអារ៉ាប៊ីសាអ៊ូឌីតនឹងអ៊ីរ៉ង់ មិនមែនទើបតែកើតមានពេលនេះទេ តែជាជម្លោះដ៏យូរលង់មួយតាំងពី១៤០០ ឆ្នាំមកហើយ។ ដូច្នេះការដែលទីក្រុង រីយ៉ាដ និងទីក្រុងតេអេរ៉ង់លើកយក បុព្វហេតុសាសនាមកនិយាយនោះគឺគ្រាន់ តែជាលេសមួយដើម្បីបិទបាំងមហិច្ឆតាពិតប៉ុណ្ណោះ។ មហិច្ឆតាពិតគឺការប្រជែង កម្លាំងគ្នាដើម្បីធ្វើជាមេខ្លោងនៅក្នុង តំបន់។ ចូរកុំភ្លេចថាក្នុងនាមជាប្រទេស ជង្រុកប្រេងកាតសំខាន់ពីរនៅក្នុងតំបន់ ខ្លាអារ៉ាប៊ីសាអ៊ូឌីត និងខ្លាអ៊ីរ៉ង់ បានប្រជែង កម្លាំងគ្នាដើម្បីសោយរាជ្យនៅលើភ្នំក្នុង តំបន់មជ្ឈិមបូព៌ាអស់ជាច្រើនទសវត្ស កន្លងមកហើយ។ ធ្លាប់មានការលើក ឡើងថា ការដែលសហគមន៍សាសនា អ៊ិ់ស្លាមនិកាយសាន់នី និងស៊ីអ៊ីតបាន ប្រឈមមុខដាក់គ្នា នេះមិកពីពួកគេមិន ចុះសម្រុងគ្នាក្នុងការឱ្យនិយមន័យពិត លើពាក្យអ៊ិតស្លាម។ តែតាមប្រវត្ដិសាស្ដ្រ និងការយល់ឃើញរបស់ប្រទេសកាន់ សាសនាអ៊ិស្លាមមួយចំនួនឱ្យដឹងថា ការ ពិតមិនមែនដូច្នោះទេ តែគឺការដណ្ដើម ប្រយោជន៍គ្នាទៅវិញទេ ព្រោះថាប្រទេស ពីរដែលកាន់សាសនាតែមួយដូចគ្នាមិន ប្រាកដថា គេយល់ព្រមចែកប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកនោះទេ។ ក៏ប៉ុន្ដែ គេក៏ត្រូវហ៊ានទទួលស្គាល់ថា ជម្លោះ រវាងសហគមន៍និកាយសាន់នីនឹងនិកាយស៊ីអ៊ីតនៅក្នុងតំបន់ពិតជាកំពុងកើតមាន ប្រាកដមែន ហើយជម្លោះនេះនឹងកាន់តែ ធ្ងន់ធ្ងរដុនដាបមិនអាចគ្រប់គ្រងបាននៅ ពេលដែលភាគីនីមួយៗក្នុងតំបន់បាន ឆ្លៀតយករឿងសាសនាមកធ្វើជាល្បែង ដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដូច ដែលអារ៉ាប៊ីសាអ៊ូឌីតនឹងអ៊ីរ៉ង់កំពុងលេងពេលនេះ ។
អ្វីដែលជាការព្រួយបារម្ភបំផុតនាពេល នេះគឺអ៊ីរ៉ង់បានបង្ហាញនូវឃ្លាំងអាវុធ មីស៊ីលដ៏ទំនើបបំផុតរបស់ខ្លួនឱ្យពិភព លោកបានដឹង ទាំងនោះគឺជាការបង្ហាញ សាច់ដុំ និងត្រៀមលក្ខណៈធ្វើសង្គ្រាម ជាទ្រង់ទ្រាយធំជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅពេលដែលកំពុងតែមានវិវាទជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយវិវាទ ទាំងនោះកំពុងជំរុញឱ្យអ៊ីរ៉ង់ និងសម្ពន្ធ មិត្ដអាមេរិក គឺអារ៉ាប៊ីសាអ៊ូឌីតអាចឈាន ដល់ការផ្ទុះសង្គ្រាមនឹងគ្នា ពេលដែល ភាពតានតឹងមិនអាចគ្រប់គ្រងបាន ។
ក្នុងពេលដែលស្ថានភាពរសើបបំផុត អឺរ៉ុបក៏បានបង្ហាញឃ្លាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបទំនើបៗបំផុតដែលមិនធ្លាប់បង្ហាញ ពីមុនមកធ្វើឱ្យអាមេរិក និងអារ៉ាប៊ីសា អ៊ូឌីតបើកភ្នែកធំៗ ដោយមិននឹកស្មាន ថា អ៊ីរ៉ង់មានអាវុធទំនើបបែបនេះទេ។ នៅក្នុងឃ្លាំងអាវុធក្រោមដីដែលអ៊ីរ៉ង់ ទើបតែបង្ហាញនោះមានទាំងមីស៊ីលនាំផ្លូវ ដែលអាមេរិកបានចោទប្រកាន់ថា ជា មីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់ បរមាណូ។ ការផលិតមីស៊ីលទាំងនោះគឺ បំពានទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១០ ។
បណ្ដាញព័ត៌មានTasnimរបស់អ៊ីរ៉ង់បានផ្សាយថា ឃ្លាំងអាវុធខាងលើស្ថិត នៅក្នុងរូងភ្នំ ក្រោមការការពារយ៉ាងតឹង តែងបំផុតពីកម្លាំងបដិវត្ដន៍ប្រជាជនអ៊ីរ៉ង់។ កាលពីខែតុលា ឆ្នាំ២០១៥ អ៊ីរ៉ង់បាន បង្ហាញឃ្លាំងមីស៊ីលទីមួយរបស់ខ្លួនឱ្យ ពិភពលោកបានដឹងក៏ដូចជាក្រុមស៊ើបអង្កេតរបស់អង្គការត្រួតពិនិត្យថាមពលបរមាណូ IAEA បន្ទាប់ពីអ៊ីរ៉ង់បានព្រម ព្រៀងជាប្រវត្ដិសាស្ដ្រស្ដីពីកម្មវិធីបរមាណូជាមួយប្រទេស៥បូក១ ដែលមានអា មេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និង អាល្លឺម៉ង។ ចំណែកឃ្លាំងអាវុធទី២នេះ ដែលមានមីស៊ីលទំនើបបំផុត អ៊ីរ៉ង់មិន បានបង្ហាញឡើយពីមុនមក ទើបតែនៅ ពេលនេះបង្ហាញជាសាធារណៈក្រោយពេល មានជម្លោះជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
សកម្មភាពនាពេលនេះរបស់អ៊ីរ៉ង់ត្រូវ បានគេចាត់ទុកថា ជាការប្រឈមមុខ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏ដូច ជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុង កិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ព្រមបោះ បង់ចោលកម្មវិធីបរមាណូ ប៉ុន្ដែមិនបោះ បង់កម្មវិធីកាំជ្រួចមីស៊ីលនោះឡើយ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hasan Rou- hani បានចេញបញ្ជាឱ្យក្រសួងការពារ ជាតិពង្រីកកម្មវិធីកាំជ្រួចមីស៊ីលទៀត ផងដើម្បីការពារផលប្រយោជន៍ជាតិគេច ផុតពីការគំរាមកំហែងពីសត្រូវ ។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់លោកHosein Salami បញ្ជាក់ថា ឃ្លាំងអាវុធមីស៊ីល របស់អ៊ីរ៉ង់មានច្រើន ហើយមីស៊ីល បានដាក់ពេញអស់ទៅហើយរកកន្លែង សម្រាប់ដាក់មីស៊ីលថ្មីទៀតមិនបាន ។
ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា អ៊ីរ៉ង់មានមីស៊ីលជាច្រើនលើសពី ការស្មានរបស់ប្រទេសលោកខាងលិច ហើយមីស៊ីលទាំងនោះអាចបំពាក់ក្បាល គ្រាប់ធម្មតា ដែលមានកម្លាំងផ្ទុះខ្លាំងមិន ចាញ់ក្បាលគ្រាប់បរមាណូនោះដែរ ។
ចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញក៏មិនខុសគ្នានោះដែរ រយៈពេលចុងក្រោយ នេះបានបង្កើនការទិញអាវុធពីអាមេរិកេដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ មួយវិញទៀតអារ៉ាប៊ីសាអ៊ូឌីតមានអាមេរិកនៅពីក្រោយខ្នង ដូច្នេះហើយទើប អារ៉ាប៊ីសាអ៊ូឌីតហ៊ានប្រឈមមុខជាមួយ អ៊ីរ៉ង់ដោយបើកចំហ។ កាលពីមុនអារ៉ា ប៊ីសាអ៊ូឌីតមិនហ៊ានជាមួយអ៊ីរ៉ង់នោះ ឡើយ ដោយសារតែអ៊ីរ៉ង់មានកម្មវិធី បរមាណូ ពេលនេះបរមាណូត្រូវលុប ចោល ដូច្នេះហើយអារ៉ាប៊ីសាអ៊ូឌីតត្រូវ តែធ្វើអ្វីម្យ៉ាងដើម្បីបញ្ជាក់ថា ខ្លួនជា មហាអំណាចពិតប្រាកដនៅមជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ ម៉ែវ សាធី