អាជ្ញាធរក្រុង គ្រោងធ្វើការកែលម្អសួនព្រះសក្យមុនីចេតិយ ឲ្យមានលក្ខណៈល្អឡើងវិញជាទីតាំងសក្ការៈ និងកន្លែងកម្សាន្ត នៅចុងសប្ដាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៦នេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញក្រោមឱវាទ បានចុះទៅពិនិត្យនិងធ្វើការកែលម្អសួនព្រះសក្យមុនីចេតិយ ឲ្យមានលក្ខណៈល្អឡើងវិញ ព្រោះទីតាំងនេះ ជាទីតាំងសក្ការៈផង និងជាកន្លែងទុកសម្រាប់ឲ្យប្រជាពលរដ្ឋមកកម្សាន្តផង។ នេះបើតាមការឲ្យពីលោកឡុង ឌីម៉ង់ អ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ ។

image (3)

តាមការ បញ្ជាក់ឲ្យដឹងពីលោកឡុង ឌីម៉ង់ បានបញ្ជាក់ថា ទីតាំងនេះ ជាទីតាំងល្អមួយដែលបានកកើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។

តាមរយៈស្លាកដែលដាក់ជាប់នឹងព្រះសក្យមុនីចេតិយ គឺកសាងឡើងក្នុងពុទ្ធសករាជ ២៥០០ ចាប់ពីពាក់កណ្តាលសាសនាមក ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ស្ថាបនានិងជួសជុលឡើងវិញ។ ពាក់ព័ន្ធនឹងព្រះសក្យមុនីចេតិយនេះហើយ ទើបលោកអភិបាលរាជធានី បានចុះមកពិនិត្យមើលដោយផ្ទាល់តែម្តង។ សួនព្រះសក្យមុនីចេតិយ យើងបានគូប្លង់រួចហើយ ហើយនឹងចាប់សាងសង់នៅដើមឆ្នាំ២០១៦នេះ ដូច្នេះហើយទើបលោកអភិបាលដឹកនាំសហការីចុះទៅពិនិត្យ ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្តាប់ធ្នាប់នៅជុំវិញនោះផងដែរ
ដើម្បីឲ្យមានលក្ខណៈប្រសើរជាងមុនរួមនឹងសណ្តាប់ធ្នាប់ចំណត សណ្តាប់ធ្នាប់ចរាចរណ៍ផង ពីព្រោះសព្វថ្ងៃនេះមានលក្ខណៈរញ៉េរញ៉ៃបន្តិចត្រង់កន្លែងព្រះសក្យមុនីចេតិយនេះ ៕

image (2)

image (1)

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print