មន្ត្រីពន្ធដារសាខាស្រុករមាសហែករងការចោទប្រកាន់យកប្រាក់ថ្លៃបង់សេវាពន្ធផ្លូវប្រចាំឆ្នាំ២០១៥មិនព្រមឲ្យប័ណ្ណបង់ពន្ធដល់ម្ចាស់រថយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៦មករា២០១៦នៅសាខាពន្ធដាខេត្តស្វាយរៀប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តជាង១០នាក់បានមកដាក់ពាក្យបណ្តឹងនៅសាខាពន្ធដារខេត្តស្វាយរៀងដោយចោទប្រកាន់លោក ព្រំវិសាល អាយុ៥៤ឆ្នាំជាមន្ត្រីពន្ធដារសាខាស្រុករមាសហែកយកប្រាក់ថ្លៃបង់សេវាពន្ធផ្លូវប្រចាំឆ្នាំ២០១៥ ហើយមិនព្រមឲ្យប័ណ្ណបង់ពន្ធរថយន្តមកម្ចាស់រថយន្តដើម្បីបិតកញ្ចក់រថយន្តបែជាស៊ីដាច់ប្រាក់ហើយគេចមិនទទួលខុសត្រូវ ។

20160106_150248

ទាក់ទិនករណីចោទប្រកាន់មន្ត្រីពន្ធដារនេះលោកអ៊ី ជា អាយុ៣៧ឆ្នាំមានទីលំនៅភូមិឈើទាល ឃុំដូង ស្រុករមាសហែកបានឲ្យដឹងថា គាត់ជាម្ចាស់រថយន្តម៉ាកKiaFron Tier ពាក់ស្លាកលេខស្វាយរៀង3A-1286 បានប្តឹងឈ្មោះព្រំវិសាល ភេទប្រុស អាយុ៥៤ឆ្នាំជាមន្ត្រីពន្ធដារសាខាស្រុករមាសហែកដែលមានទីលំនៅភូមិម្រះព្រៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែកពីបទរំលោភលើសេចក្តីទុកចិត្ត មូលហេតុបានបោកយកប្រាក់អស់ចំនួន២៧០.០០០រៀល ជាប្រាក់បង់ពន្ធផ្លូវដែលឈ្មោះព្រំវិសាលបានមកយកនៅក្នុងខែ១១ឆ្នាំ២០១៥កន្លងទៅដោយសន្យាថាយកប័ណ្ណបង់ពន្ធរថយន្តមកឲ្យនៅពេលក្រោយរហូតដល់ថ្ងៃទី៣០ធ្នូ២០១៥មិនឃើញយកប័ណ្ណបង់ពន្ធរថយន្តមកបិតរថយន្តទើបពួកគាត់នាំគ្នាមកប្តឹង។ ជនរងគ្រោះទី២ឈ្មោះព្រំថា ភេទប្រុស អាយុ៤៤ឆ្នាំមានទីលំនៅភូមិព្រៃទួល ឃុំដូង ស្រុករមសហែក ទី៣ឈ្មោះព្រំសារិន ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិព្រៃទួល ឃុំដូង ស្រុករមាសហែក និងទី៤ឈ្មោះគង់ទូច ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ព្រមទាំងម្ចាស់
រថយន្ត៨នាក់ផ្សេងទៀតក៏ត្រូវឈ្មោះ ព្រំវិសាល យកប្រាក់បង់ពន្ធរថយន្តស៊ីដាច់មិនយកប័ណ្ណបង់ពន្ធរថយន្តឲ្យម្ចាស់រថយន្តឡើយ ។

ពាក់ពន្ធ័នឹងករណីនេះនគរវត្តមិនអាចសុំការបំភ្លឺពីលោក ព្រំវិសាល មន្ត្រីពន្ធដារសាខាស្រុករមាសហែកបានទេនារសៀលថ្ងៃទី៨ខែមករាឆ្នាំ២០១៦ ប៉ុន្តែលោក ឥន ទឹម ប្រធានសាខាពន្ធដារខេត្តស្វាយរៀងបានទទួលស្គាល់ថាឈ្មោះព្រំវិសាលពិតជាមិនបានយកប្រាក់មកបង់ពន្ធដើម្បីយកប័ណ្ណបង់ពន្ធរថយន្តដូចការដាក់ពាក្យបណ្តឹងរបស់ម្ចាស់រថយន្តទេដូច្នេះ លោកនឹងកោះហៅឈ្មោះព្រំវិសាលមកសាកសួរនិងដោះស្រាយ ៕

20160106_150238

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print