លោក​ឧត្តមសេនីយ៍ទោ​ សៅ​ សៀ​ប​ ដក​កាំភ្លើងខ្លី​បាញ់​៣​គ្រាប់​ គំរាម​ស្ត្រី​ម្នាក់​ ក្នុង​រឿង​ជម្លោះដីធ្លី​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ លោក​ឧត្តមសេនីយ៍ទោ​ សៅ​ សៀ​ប​ មេបញ្ជាការ​រង​កងរថក្រោះ​កើត​មាន​ជម្លោះដីធ្លី​ជាមួយ​ស្ត្រី​ម្នាក់​ ហើយ​បាន​ដក​កាំភ្លើងខ្លី​បាញ់​ចំនួន​៣​គ្រាប់​គំរាម​ ដោយហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ស្ថិត​នៅ​ភូមិ​ចំការ​ចេក​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​ដល់​ជន​ណា​ម្នាក់​ឡើយ​ ។​

​លោក​ឧត្តមសេនីយ៍​ សោម​ បូ​រ៉ា​ ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​ថា​ ពិតជា​មាន​ករណី​ផ្ទុះអាវុធ​មែន​ ពី​សំណាក់​មន្ត្រី​យោធា​ ហើយ​នៅ​ពេល​នេះ​កម្លាំង​របស់​លោក​ និង​អង្គភាព​របស់​គេ​ កំពុង​សហការ​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី​។​

​លោក​បញ្ជាក់​ថា​ ដើមហេតុ​ដែល​បណ្តាល​ ឲ្យ​លោក​ផ្កាយ​២​ ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​នោះ​ គោលបំណង​ដើម្បី​គំរាម​ស្ត្រី​ម្នាក់​ ជា​ឈ្មួញ​រកស៊ី​លក់​ទិញ​ដី​ឈ្មោះ​ កាំ​ង​ ប៊ុ​ន​ជី​ង​ ដែល​ជា​អ្នកទិញ​ដី​ពី​លោក​ផ្កាយ​២​នោះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ កាលពី​ពេល​កន្លង​ទៅ​ លោក​ឧត្តមសេនីយ៍​រូប​នេះ​ បាន​លក់​ដី​ចំនួន​១០​ហិ​កតា​ទៅ​ឲ្យ​ឈ្មោះ​ កាំ​ង​ ប៊ុ​ន​ជី​ង​ ហើយ​បន្ទាប់​ពី​លក់​រួច​មិនយូរ​ប៉ុន្មាន​លោក​ផ្កាយ​២​ បាន​សុំ​ម្ចាស់​ដី​ដោះ​ដូរ​ទីតាំង​ថ្មី​ ដោយ​ឲ្យ​ទៅ​យក​នៅ​កន្លែង​ផ្សេង​។​ពេល​នោះ​ស្ត្រី​ជា​ម្ចាស់​ដី​ ក៏​យល់ព្រម​ដោយសារ​ស្គាល់​លោក​ផ្កាយ​២​ លុះ​ពេល​ទៅ​យក​ដី​នៅ​កន្លែង​ផ្សេង​ លោក​ផ្កាយ​២​រូប​នោះ​ បាន​ឲ្យ​ដី​តែ​៦​ហិ​កតា​ប៉ុណ្ណោះ​។​ តែ​ស្ត្រី​រូប​នេះ​មិន​ទទួលយក​ព្រោះ​វា​មិន​គ្រប់​ចំនួន​ធ្វើ​ឲ្យ​មាន​ ជម្លោះ​កើតឡើង​បង្ក​ទៅ​ជា​រឿ​ធំ​ បាន​ធ្វើ​ឲ្យ​លោក​ផ្កាយ​២​រូប​នោះ​ មាន​កំហឹង​ខ្លាំង​ បាន​ទាញ​កាំភ្លើងខ្លី​បាញ់​គំរាម​ស្ត្រី​ កាំ​ង​ ប៊ុ​ន​ជី​ង​ ចំនួន​៣​គ្រាប់​ បន្ទាប់​ពី​បាញ់​ហើយ​ លោក​ផ្កាយ​២​រូប​នោះ​បាន​ជិះ​រថយន្ត​ គេច​ចេញពី​ន្លែ​ង​កើតហេតុ​បាត់​ទៅ​ ។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ បាន​និង​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ លោក​ឧត្តមសេនីយ៍ទោ​រូប​នេះ​មក​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ ។​ ទាក់ទិន​ករណី​នេះ​នគរវត្ត​មិន​អាច​រក​ការ​ពន្យល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ សៅ​ សៀ​ប​ បាន​ទេ​៕​

g2

g1

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print