ក្រុមហ៊ុន GCD យកអំណាចតុលាការរំលោភសិទ្ធកាន់កាប់តូបលេី ក្រុមអាជីវករផ្សាអូឫស្សីមួយចំនួនដែលរងគ្រោះ ដង្ហើយសុំកិច្ចអន្តរាគមន៏

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេឃេីញថាអ្នកមានអំណាចនៅតែគៀបសង្គត់ទៅលេីអ្នកទន់ខ្សាយ ក៏ដូចជាភាពជាក់ស្តែងមួយដែលបានកើតឡេីងចំពោះ ក្រុមអាជីវករផ្សារអូរឫស្សីចំនួន៤តូប ដែលអះអាងថាខ្លួនជាជនរងគ្រោះដោយ  ក្រុមហ៊ុនហ្គ្រែនខនស្ត្រាក់សិនអេនឌី វេល្បុបមេន ប្រើអំណាចតុលាការរំលោភបំពានយកតូប បានដង្ហេីយរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នឹងសម្តេចក្រឡាហោម  បន្ទាប់ពីក្រុមហ៊ុន  ប្រើអំណាចតុលាការរឹមអូសតូបរបស់ពួកគាត់ទាំងអយុតិធម៏ តាមដីការលេខ ៩៦១  ត រ ខ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ  ។

image2

ការដង្ហើយសុំអន្តរគមន៍ពីក្រុមអាជីវករខាងលេីនេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ខណៈដែលសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានចុះមកអនុវត្ត ដីកាសម្រេចរឹបអូសសិទ្ធិទាមទារឲ្យប្រគល់ឲ្យក្រុមហ៊ុន GCD ដែលមានលោក លឹម ហេង ជាប្រធាន តំណាងដោយលោក លឹម ចាន់ឌឿន ។ ប៉ុន្តែកាអនុវត្តដីការនោះបានលើកពេល ដោយសារក្រុមអាជីវករប្តឹងទាស់ ហេីយការអនុវត្តនោះគឺមិនស្របទៅតាមផ្លូវច្បាប់ ពីព្រោះគ្មានមន្ត្រីនគរបាលយុតិ្តធម៍ចូលរួមនោះទេ គឺមានតែគណៈកម្មការផ្សារតែប៉ុណ្ណោះ ។

ក្រុមអាជីវករ៤តូប នៅក្នុងផ្សារអូរឫស្សី ដែលមានឈ្មោះ សោម វ៉ាន់ថា  , ស៊ិន ហាន , សាន លុច , លឹម ឡាន  បាននិយាយឲ្យដឹងថា កាលពីឆ្នាំ១៩៩៩ និង២០០០ ពួកគាត់ទាំង៤នាក់បានទិញតូប តូបលេខ ង21(1) , ង21(2), ង20, គ7 ដែលមានទីតាំងនៅជាន់ផ្ទាល់ដីផ្សារអូរឬស្សី ពីលោក ថាន់ ស៊ី ណា អភិបាលរង រាជធានីភ្នំពេញ  ដែលកាលណោះគាត់ជា គណៈកម្មការលក់ អាគារនឹងតូប ផ្សាអូឫស្សី របស់សាលារាជធានីភ្នំពេញ ។ ពួកគាត់បានកាន់កាប់ នឹងប្រើប្រាស់ អាស្រ័យផល ជាង១៥ឆ្នាំមកហើយ  ស្របទៅតាមគោលការណ៏ភោគះ នៃច្បាប់ភូមិបាល កាន់កាប់ដោយសន្តិវិធី គឺទិញ ពីអាជ្ញាធរ ។

លុះក្រោយមកនៅអំឡុងឆ្នាំ ២០១៥ ក្រុមហ៊ុនហ្គ្រែនខនស្ត្រាក់សិនអេនឌី វេល្បុបមេនដែលមានលោក លឹម ហេង បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង ហើយក្រោយមក លោកចៅក្រម  ស្វាយតុញ បានចេញដីការលេខ ១១៩ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៥  សម្រេចរឹមអូស សិទ្ធិទាមទារឲ្យប្រគល់អចលនវត្ថុ របស់ពួកយើងខ្ញុំទាំង ៤នាក់ ប្រគល់ទៅអោយ ក្រុមហ៊ុន GCD  ទាំងអយុតិធម៏ បើទោះបីជាពួកគាត់បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញជំទាស់នឹងដីការ សម្រេចរឹបអូស ទៅសាលាដំបូងរាជធានីភ្នំពេញនឹងសាលាឧទ្ធរណ៏ ។

បន្ទាប់មក ក្រុមអាជីវករ ស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញ លើករណីទំនាស់នេះ  ក្រោយមកកាលពីថ្ងៃ ២២ខែកញ្ញា ឆ្នាំ២០១៥ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានធ្វើលិខិតមួយច្បាប់ជូនសម្តេចក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ  ដោយបានបញ្ជាក់ ករណីទំនាស់ខាងលើ គឺកើតឡើងដោយសារក្រុមហ៊ុន ម៉ៅការសាងសង ចំនួន ២ គឺ ក្រុមហ៊ុនហ្គ្រែនខនស្ត្រាក់សិនអេនឌី វេល្បុបមេន ដែលមាន លោកលឹម ហេង ជាតំណាង និងក្រុមហ៊ុន HUI  SENG CONSTRUCTION DEVELOPMENT CO LTD  បានប្តឹងផ្តលគ្នា ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយសាលាដំបូងបានសម្រេច ប្រគល់សិទ្ធលឹម ចាន់ឌឿន តំណាងឲ្យលោក លឹម ហេង ប្រធាន  ក្រុមហ៊ុនហ្គ្រែនខនស្ត្រាក់សិនអេនឌី វេល្បុបមេន ជាអ្នកគ្រប់គ្រង ។

លោកប៉ា សុជាតិវង្ស បន្តថា ក្រោយពីទទួលបានសិទ្ធគ្រប់គ្រងហើលោក លឹម ហេង ប្រធាន  ក្រុមហ៊ុនហ្គ្រែនខនស្ត្រាក់សិនអេនឌី វេល្បុបមេនបានដាក់ពាក្យ បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចេញបណ្ឌ័កាន់កាប់តូបអគារលក់ទំនិញរបស់ អាជីវករទាំងខាងលើ ។ លោកអភិបាលជម្រាបសម្តេចក្រឡាហោមទៀតថា ករណីនេះសាលារាជធានីភ្នំពេញ មិនបានជ្រៀតជ្រែក ឬអន្តរាគមន៍ពីភាគីម្ខាងៗណាមួយណាឡើយ ករណីទំនាស់ខាងលើ គឺកើតឡើងដោយសារក្រុមហ៊ុន ម៉ៅការសាងសង ចំនួន ២ ពុំបានដោះស្រាយបញ្ចប់ដោយសន្តិវិធី  ដោយផ្អែកលើការព្រម ព្រៀងអំពី ផលចំណែករវាងគ្នា ហើយបានទុកអោយ ការដោះស្រាយទំនាស់នេះដល់ស្ថាបនតុលាការ ចុងក្រោយអាជីវករជាអ្នកបាត់បង់ផលប្រយោជន៏ ទៅវិញ ។ លោកយល់ឃើញថាភាគីទំនាស់ថ្មីនេះ គួរធ្វើការដោះស្រាយគ្នា ដោយការសម្របសម្រួលតាមនិតិវិធី របស់តុលាការ ។

លោក សោម វ៉ានថា តំណាងអាជីវករពួកគាត់បន្តថា បើទោះបីជាពួកគាត់បានប្តឹងទាស់ទៅសាលាដំបូងនឹងសាលាឧទ្ធរណ៏ រួចរាល់ហើយក្តី នៅព្រឹកថ្ងៃទី   ៨មករាឆ្នាំ២០១៥ នេះ សាលាដំបូងរាជធានីភ្នំពេញ  ដឹកនាំ ដោយលោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានចុះមកអនុវត្ត ដីកាសម្រេចរឹបអូសសិទ្ធិទាមទារឲ្យប្រគល់ ក្រុមហ៊ុន GCD ដែលមានលោក លឹម ហេង ជាប្រធាន តំណាងដោយលោក លឹម ចាន់ឌឿន ។ ប៉ុន្តែកាអនុវត្តដីការនោះបានលើកពេល ដោយសារក្រុមអាជីវករប្តឹងទាស់ ។

ពួកគាត់បន្ថែមថា ករណីនេះពួកគាត់ប្រឆាំងអាចខាត់ចំពោះការរឹមអូស តូបលេខ ង21(1) , ង21(2), ង20, គ7 របស់ពួកគាត់ទៅឲ្យក្រុមហ៊ុន ព្រោះពួកគាត់បានទិញ និងកាន់កាប់តូបទាំង៤នេះជាង១៥ឆ្នាំមកហើយ ។ ពាក់ពន្ធ័បញ្ហានេះក្រុមអាជីវករ  ឈ្មោះ សោម វ៉ាន់ថា  , ស៊ិន ហាន , សាន លុច , លឹម ឡាន  បានដង្ហើយរកកិច្ចអន្តរាគមន៏ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ក្រឡាហោម ស ខេង សុំអោយជួយអន្តរាគន៍ដល់ពួកគាត់ផង បើពុំនោះទេ ពួកគាត់នឹងស៊ូស្លាប់នៅក្នុងតូបនោះតែម្តង ។

សូមបញ្ជាក់ថា នៅក្នុងការអនុវត្តដីការសម្រេចរឹបអូសនេះ តំណាងអាជីវករសំណូមពរផ្អាក់ការអនុវត្តន៍សិន រងចាំដោះស្រាយបណ្តឹងជំទាស់ តាមមាត្រា305ក្រមនីតិវិធីរដ្ឋបវេណី ៕

image6

image5

image3

image4

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print