ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃ ០២ ខែមីនាផ្នែកមួយចំនួននៃបណ្តាខេត្តជាប់តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិចទៅមធ្យម ដោយហេតុថាអាកាសធាតុ ជ្រលងសម្ពាធខ្ពស់ខ្សោយគ្របដណ្តប់កលេីកម្ពុជា ។
សូមអានការព្យាករពិនិត្យឃេីញដោយក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយមដូចខាងក្រោមនេះ ៖
១- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន
-សីតុណ្ហភាពអប្បបរមាមាន២១-២៣°C – សីតុណ្ហភាពអតិបរមាមាន៣២ -៣៤°C
២- តំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមាមាន ៣២ -៣៤°C
៣-តំបន់មាត់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មាន ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣°C
-នៅថ្ងៃ២៧ ខែកុម្ភៈ ដល់ថ្ងៃ ០២ ខែមីនាផ្នែកមួយចំនួននៃបណ្តាខេត្តជាប់តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕
...