ភ្លើងឆេះព្រៃភ្នំខៀវអស់រយ:ពេល៣ថ្ងៃឆេះរាលដល់ចម្ការពលរដ្ឋអស់ជាច្រើនហិកតា

ចែករំលែក៖

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះភ្លើងនៅតែបន្តឆេះថែមទៀត បើទោះបីជា មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ចេញប្រតិបត្តិការជារៀងរាល់ថ្ងៃ នៅពេលយប់ឃើញមានអណ្តាតភ្លើងចេញពីក្នុងព្រៃភ្នំដដែល។

ហេតុការណ៍ភ្លើងឆេះព្រៃភ្នំខៀវនេះបានកើតឡើងចាប់តាំងពីថ្ងៃទី២២-២៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចជើងភ្នំខៀវ ជាច្រើនកន្លែងក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន តែភ្លើងនៅបន្តរាលឆេះព្រៃលើភ្នំដដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចម្ការដំណាំរបស់ខ្លួន ។

ប្រភពព័ត៌មានពីលោក គឹម សុខា.ប្រធានមន្ទីរ
បរិស្ថានខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០នេះថាដោយសារតែប្រជាពលរដ្ឋដុតស ម្រាមនៅតាមចម្ការរបស់ខ្លួនក្បែរៗជើងភ្នំបណ្តាលឱ្យរាលឆេះរហូតដល់លើភ្នំ ។ លោកបន្តទៀតថា÷ ពេលនោះកម្លាំងមន្រ្តីរបស់លោកក៏ដូចជាកម្លាំងនគរបាលស្នងការខេត្តបានចេញប្រតិបត្តិការធ្វើការពន្លត់រាល់ថ្ងៃ ។
ប៉ុន្តែក្រោយពីនាំគ្នាពន្លត់ពេលថ្ងៃរួចស្រាប់តែនៅពេលយប់ ភ្លើងបន្តឆេះ ដោយពេលខ្លះជិតឆេះផ្ទះប្រជាពលរដ្ឋក្បែរជើងភ្នំ ផ្អើលដល់រថយន្តបន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ភ្លាមៗ ។
ទោះបីជា យ៉ាងណា តាំងពីឆេះខ្លាំងនៅលើភ្នំ រហូតដល់៣ថ្ងៃជាប់ៗគ្នា មិនអាចពន្លត់បានទាំងស្រុងនោះឡើយ ។ លោកបាននិយាយបន្ថែមបន្តទៀតថា÷ក្នុង ការពន្លត់ភ្លើងឆេះព្រៃភ្នំនេះ មានការលំបាកបន្តិច ដោយសារតែឆេះនៅលើភ្នំរាល ឆ្លងទៅក្នុងព្រៃជ្រៅ , ការភ្លើងឆេះព្រៃភ្នំនេះរាល់ឆ្នាំ ពេលឆេះព្រៃភ្នំម្ដង ខ្យល់បក់ផ្សែង ចូលមក
ក្រុងប៉ៃលិន។ ប៉ុន្តែ ក៏មានកន្លែងខ្លះទៀត ខាងលោកបានទប់ស្កាត់ជាប់មិនបណ្តាលឱ្យរាលដាលតទៅទៀតនោះទេ គឺឆេះត្រឹមព្រៃឫស្សីងាប់ៗ ក្បែរជើងភ្នំ ។
លោកបញ្ជាក់ទៀតថា÷ ទោះបីជាយ៉ាងណាក៏ដោយខាងលោកនឹងបន្តសហការជាមួយកម្លាំងនគរបាលដើម្បីធ្វើការចុះទៅត្រៀមពន្លត់បន្តទៀត ខណ: រហូតមកដល់ពេលនេះ មានការឆេះគល់ឈើ ហុយៗនឹងដើរពន្លត់ឱ្យបានអស់ ដើម្បីកុំឱ្យ រាលដាលឆេះព្រៃបន្តទៀត ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែកុម្ភ:នេះភ្លើងដែលឆេះនៅតាមជើងភ្នំមួយចំនួនមិនទាន់រលត់ទាំងស្រុងនៅឡើយទេគឺកំពុងឆេះរាលបន្តិចម្តងៗតែម្ចាស់ចម្ការនិងសមត្ថកិច្ចកំពុងត្រៀមខ្លួនដើម្បីនាំគ្នាពន្លត់បន្តទៀត ៕ស សារឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print