អាជ្ញារធរសង្កាត់ភ្នំពេញថ្មី ចុះធ្វើកំណត់ហេតុនឹងណែនាំអប់រំដល់ម្ចាស់ភោជនីយដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានចាត់អោយលោក លក្ខ័ណ្ឌ ដូរ ចៅសង្កាត់រងទី២ជាតំណាងសហការណ៍ជាមួយកម្លាំងមានសត្ថកិច្ចនៃអធិការនគរបាលខណ្ឌកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីចុះទៅធ្វើកំណត់ហេតុនឹងណែនាំអប់រំដល់ម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលមានលក្ខ័ណ្ឌចំនួន៥ចំណុច។

ការចុះធ្វើកំណត់ហេតុខាងលើកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ នៅតាមភោជ​នីយ​ដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវលេខ ១០០៧z ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការធ្វើកំណត់ហេតុនឹងធ្វើកិច្ចសន្យាមានដូចខាងក្រោមៈ
១-ហាមជួញដូរផ្លូវភេទ
២-ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន
៣-ហាមបង្ករអោយមានសម្លេងរំខានដល់អ្នកជិតខាង
៤-ហាមលក់ដូរសាច់សត្វព្រៃគ្រប់ប្រភេទ
៥-ហាមបង្ករអំពើហឹង្សាគ្រប់ប្រភេទ។
ក្នុងនោះដែម្ចាស់ទីតាំងនឹងភោជនីយដ្ឋានក៍បានសហការណ៍ល្អជាមួយអាជ្ញារធរនឹងសមត្ថកិច្ចផងដែ៕ ដោយ ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print