ចាប់ឃាត់ខ្លួនជន៣នាក់ លួចកាត់ឈើធ្នង់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវន្ដ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ ឆ្នាំ​២០២០​ វេលា​ម៉ោង​​០៤​ និង​​០៩​នាទី ​កម្លាំង​ទី​បញ្ជាការ​ វរៈសេនា​តូច​នគរបាល​៩០៥​ ចំនួន​ ០៥​នាក់ ​ដឹកនាំ​ ដោយ​លោក ​អនុសេនីយ៍ឯក ​អឹម សុខ​រី ​នាយផ្នែក​សេនាធិការ ​​​សហការ​​ជាមួយ​ ​គណៈកម្មការ​សង្ឃ​រុក្ខ​វ័​ន្ត​ ចំនួន​០៣ ​នាក់ ព្រះ​សង្ឃ ០២ អង្គ ​ដឹកនាំ​ ដោយ​ព្រះ​តេជគុណ ​សឿ​ប នឿ​ត ​បាន​ចុះ​បង្ក្រាប ​ប្រជាពលរដ្ឋ ​កាប់​ឈើ​ក្នុង​ព្រៃ​ សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ​នៅ​ត្រង់​ចំណុច​ ក្បាល​ឡាន​ ​ស្ថិតនៅ​ភូមិ​ថ្មី ​ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ក្នុងការ​ចុះបង្ក្រាប​ខាងលើ ​កម្លាំង​បាន​ឃាត់​បាន​ជនល្មើស ​ចំនួន ០៣ នាក់​ដែល​មាន​ឈ្មោះ​ដូចខាងក្រោម​៖

​១. ​ឈ្មោះ ​សឿត ង៉ា ​ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ​(​ត្រូវជា​ប្ដី​)
២. ​ឈ្មោះ ​យ៉ាន់ ចាន់​រ៉ា ភេទ​ស្រី អាយុ ៣១ ឆ្នាំ (​ត្រូវជា​ប្រពន្ធ​)
​៣. ​ឈ្មោះ សឿត តាំងអោ ភេទ​ប្រុស អាយុ ១២​ឆ្នាំ ​( ត្រូវជា​កូន​)​។ អ្នក​ទាំង​០៣​នាក់​ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង ​ខេត្តឧត្ដរមានជ័យ​។​

​សមត្ថកិច្ច​ បាន​បន្តទៀត​ថា​ វត្ថុតាង​រួមមាន​គោយន្ត​០១ គ្រឿង ម៉ាស៊ីន​អារ​ឈើ ០១ គ្រឿង ​និង​ឈើ​ធ្នង់ ១៦ ដុំ​ ត្រូវ​បាន​រក្សាទុក​ នៅ​ស្នាក់ការ​កណ្ដាល​សង្ឃ​រុក្ខ​វ័​ន្ត​។ ​ដោយឡែក​ជនល្មើស​ ត្រូវ​បាន​ព្រះតេជព្រះគុណ ​ប៊ុត សា​លួត ​អប់រំ​ធ្វើ​កិច្ចសន្យា ​ឈប់​ប្រព្រឹត្ត​បន្តទៀត​ និង​ឲ្យ​​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​​ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print