រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងបន្ដទិសដៅការងារឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានី ភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃពុធ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ។

ដោយមានការចូលរួមជាអធិបតីភាព បើកសន្និបាត ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញព្រមទាំងមានមន្ដ្រីរដ្ឋបាលរាជធានីនិងខណ្ឌ ទាំង១៤ មន្ទីរពាក់ព័ន្ធទាំង ២៤ក្រោមឱវាទរដ្ឋបាលរាជធានី ប្រមាណជាង៥០០នាក់ ចូលរួមផងដែរ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការថយចុះបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មានការយកចិត្ត ទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។

បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងចំនួន ៨៣៨ករណី ខណៈក្នុងឆ្នាំ២០១៨ មានចំនួន ១០៤៦ករណី ពោលគឺថយចុះចំនួន ២០៨ ករណី ស្មើនឹង២០ភាគរយ ។ ក្នុងចំណោម បទល្មើស ទាំងជាង៨០០ ករណីខាងលើ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បង្ក្រាបបានសរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ ដែលចំនួននេះបង្ហាញ ឲ្យឃើញពីសញ្ញាវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ និងកិច្ច សហប្រតិបត្តិការ បង្ក្រាបបទ ល្មើសកាន់តែមានប្រសិទ្ធភាព។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖នៅឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ មានចំនួនជាង ៨០០ករណី មានការថយចុះចំនួនជាង២០០ករណី ស្មើនឹង២០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ ការថយចុះនេះ ដោយសារមានការយកចិត្តទុក ដាក់ អនុវត្តគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ថា៖ ក្រៅពីការងារសន្ដិសុខ សាលារាជធានីភ្នំពេញ ក៏បានដាក់ចេញនូវគម្រោងសំខាន់ដូចជាការធ្វើឲ្យ ប្រសើឡើងនូវស្ថានភាពចរាចរក្នុងរាជធានីភ្នំ ពេញ និងកំពុងបន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនសម្ព័ន្ធរូបវន្ត ដូចជា គម្រោងរថភ្លើងអាកាស ប្រភេទAGTជាមួយក្រុមហ៊ុនជប៉ុន និងបានសិក្សាស្វែងយល់អំពីប្រព័ន្ធផ្លូវឯកទិស និងធ្វើការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរួមមាន៖ ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សិក្សាស្ពានអាកាស និងផ្លូវក្រោមដីកាត់មហាវិថី សហព័ន្ធរុស្សី តភ្ជាប់ទៅផ្លូវលេខ៨៦ មកកាន់តំបន់អភិវឌ្ឍន៍បឹងកក់ សិក្សាផ្លូវក្រោមដី និងតស្ពានភ្ជាប់ក្នុងខណ្ឌច្បារអំពៅសិក្សាផ្លូវក្រោមដីក្នុងខណ្ឌ ឫស្សីកែវ និងគម្រោងផ្លូវអមសងខាង ផ្លូវរថភ្លើងឆ្ពោះទៅរកអា កាសយន្តដ្ឋានភ្នំពេញ និងឆ្ពោះទៅដល់មហាវិថីឈ្នះៗ។

លោកបានបញ្ជាក់ថា ជាមួយគ្នារដ្ឋបាលរាជធានីភ្នំពេញក៏សម្រេចបានសមិធិផលធំៗ ជាច្រើនទៀត ដូចជាការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរីកលូតលាស់សំណង់អគារហេ ដ្ឋារចនាសម័ន្ធ ដែលបំរើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននៅឆ្នាំ ២០១៩ កន្លងមក បានកើតឡើងពីការប្រយុទ្ធអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងការលះបង់ខ្ពស់របស់ក្រុមប្រឹក្សា គណៈអភិបាល រដ្ឋបាលខណ្ឌទាំង ១៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញ ទីចាត់ការនិងអង្គភាពចំណុះព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់ចេញបាន ការចូលរួមសហការគាំទ្រពីសំណាក់ លោក លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកសមាជិការ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌទាំង១៤ ដែលបានចូលរួមយ៉ាង សកម្មក្នុងបំពេញការងារជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។

សូមបញ្ជាថា ៖ មកដល់ពេលនេះរាជធានីភ្នំពេញមានខណ្ឌទំាងអស់ចំនួន១៤ខណ្ឌ មាន១១៥ សង្កាត់ ៩៥៣ ភូមិ ហើយមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ជាង ២លាន២ សែននាក់។ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ នៅប្រព្រឹត្តទៅរយះពេល ២ ថ្ងៃពោលនៅថ្ងៃទី២៦ -២៧ ខែ កុម្ភៈ។ ប្រសិនបើគ្មានការប្រែប្រួល ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតី ភាព សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ រសៀលថ្ងៃទី១៧ កុម្ភៈស្អែកនេះ៕ ដោយ៖ សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print