ចាន់ណា រ៉ូណានថារឿង”សំណើច៦៥២គីឡូម៉ែត្រ”ត្រៀមខ្លួនបំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ៖ផលិតកម្មថ្មីក្រោមស្នាដៃដឹកនាំផលិតរបស់ផលិតករភាពយន្តពោរពេញដោយទេពកោសល្យ នឹងជំរុញឲ្យភាពយន្តខ្នាតធំបែបកំប្លែងថ្មីរឿង”សំណើច៦៥២ គីឡូម៉ែត្រ”ផ្ទុះការគាំទ្រជាថ្មី។ នេះបើតាមការបញ្ជាក់របស់ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន បានលើកឡើងក្រោយពីភាពយន្តនេះត្រូវបានបញ្ចប់ការផលិត។
​ភាពយន្តរឿង”សំណើច៦៥២គីឡូម៉ែត្រ” របស់ផលិតកម្មក្រុងពិជ័យ បានចាប់ផ្តើមចេញផលិតចាប់តាំងពីចុងឆ្នាំ២០១៩ ដោយប្រមូលផ្តុំដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះនិងធ្លាប់មានប្រវត្តិឆ្លងកាត់ការប្រកួតស្រីស្រស់ប្រុសស្អាតជាច្រើនជំនាន់បន្តបន្ទាប់គ្នា។ ភាពយន្តនេះត្រូវបានផ្តិតយកទេសភាពស្រស់ត្រកាលនេះតំបន់មួយចំនួនរបស់កម្ពុជាមានដូចជាខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកែប ខេត្តកែប ខេត្តកោះកុងជាដើម។ អ្នកនិពន្ធ និងដឹកនាំផលិត ត្រូវបានគេស្គាល់ថា ជាលោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងភាពភ្ញាក់ផ្អើល និងកក្រើកក្នុងវិស័យភាពយន្តជាមួយស្នាដៃផលិតភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង”សរសរកន្លោង” រឿង”កុំងាកក្រោយជាដើម”។ ផលិតកររូបនេះបញ្ជាក់ថា លោករំពឹងថា ស្នាដៃថ្មីរបស់លោក នឹងអាចឈរក្នុងចំណាត់ថ្នាក់មួយខ្ពស់ គឺត្រៀមខ្លួនដើម្បីបំបែកកំណត់ត្រា អ្នកទស្សនាច្រើនជាងគេ ក្រោយពីភាពយន្តនេះត្រូវបានសម្រិតសម្រាំងគ្រប់ផ្នែកទាំងសាច់រឿង តួសម្តែង បច្ចេកទេសផលិត និងការតុបតែងប្លែក រួមទាំងការចាយទុនច្រើនដើម្បីប្រាកដថាជាភាពយន្តដែលមានគុណភាពខ្ពស់មួយ។ អគ្គនាយកផលិតកម្ម ក្រុងពិជ័យ រូបនេះនៅមិនទាន់កំណត់ការចាក់បញ្ចាំងនៅឡើយខណៈលោកលើកឡើងថា ដើម្បីឲ្យភាពយន្តមានគុណភាពលោកកំណត់ការផលិតត្រឹមតែ ២រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។
​គួរបញ្ជា់ដែរថា ភាពយន្តនេះមានការចូលរួមសម្តែងដោយម្ចាស់ជ័យលាភីលើកពានស្រីស្រស់ប្រុសស្អាតFrishie Boy & Girl ជាច្រើនរូបច្រើនជំនាន់រួមគ្នា​មានដូចជាអតីតFreshie Girl 2016 កញ្ញា សួង ស៊ីធឿន , Freshie Boy 2015 និងជាMr. World Cambodia 2019 លោក អ៊ូ សំខាន់, Mr. Asian International 2019 លោក ឡៅ បញ្ញា, Mister Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី។ ក្រៅពីនេះក៏នឹងមានវត្តមានសម្តែងដោយ តារាសម្តែងល្បីៗជាច្រើនទៀតផងដែរដូចជា លោក ភី ម៉ៃ ,តារាកំប្លែង ផាង ផាង , អ្នកនាងលី ម៉ារីណាជាដើម៕



ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print