វិភាគព័ត៌មានអន្តរជាតិ៖ ស្ថានភាពប្រែប្រួលជុំវិញការឆ្លងរាលដាលនៃវីរុសកូវីដ-១៩  អាមេរិកតែងតាំង អនុប្រធានាធិបតី ដឹកនាំទប់ស្កាត់ការឆ្លងរាលដាល

ចែករំលែក៖

អាមេរិក៖ ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈការឆ្លងរាលដាលនៅក្រៅប្រទេសចិន កើនឡើង ខ្ពស់ និងអ្នកស្លាប់ក៏កាន់តែច្រើនផងដែរ ។
នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ កាលពីយប់ថ្ងៃទី ២៦ខែកុម្ភៈ បានប្រកាសថា បញ្ហាពាក់ព័ន្ធវីរុស កូវីដ -១៩ ដោយលោកបញ្ជាក់ថា ទឹកដីអាមេរិកនៅតែមានសុវត្ថិភាព ។ លោកត្រាំបញ្ជាក់ថា រដ្ឋាភិបាល នឹងសម្រេចក្នុងពេលឆាប់ៗនេះទប់ស្កាត់ ពលរដ្ឋចិន មកពីតំបន់ ផ្ទុះវីរុសកូវីដ-១៩ ចូលក្នុងទឹកដីអាមេរិក ។
ប៉ុន្តែ លោកត្រាំបានបញ្ជាក់ទៅកាន់ពលរដ្ឋថា ការឆ្លងរាលដាលវីរុស កូវីដ-១៩ នៅអាមេរិកគឺទាបបំផុត ។ លោកត្រាំ បន្តទៀតថា « ដោយសារតែយើងបានធ្វើគ្រប់យ៉ាង ទប់ស្កាត់ការឆ្លងរាលដាល ដូច្នេះ ការឆ្លងនៅអាមេរិក មិនមានអ្វីគួឲ្យបារម្ភនោះឡើយ»។
លោកត្រាំក៏បានប្រកាសផងដែរថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence គឺជាដឹកនាំ ក្រុមការងារ សហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ បច្ចុប្បន្នអាមេរិក មានករណីឆ្លងរាលដាលនៃវីរុសកូវីដ ៥៧នាក់ ក្នុងនោះមាន ៦នាក់ជាសះស្បើយពីជំងឺ ត្រឡប់ទៅផ្ទះវិញហើយ។
នៅក្នុងព្រឹត្តិការណ៍ ពាក់ព័ន្ធនោះដែរ  គណបក្សប្រជាធិបតេយ្យអាមេរិក បានស្នើចំណាយប្រាក់ ៨,៥ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវិរុសកូវីដ-១៩ ។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យបានស្នើប្រាក់ចំណាយក្នុងការទប់ស្កាត់វីរុស ឆ្លងរាលដាល ។ សំណើរខាងលើ គឺច្រើនជាង លោកត្រាំ ស្នើនាពេលកន្លងមក ដោយលោកត្រាំស្នើតែ ២,៥ពាន់លានដុល្លារប៉ុណ្ណោះ។
តាមការផ្សាយ របស់ប្រភព wikipedia បានផ្សាយថា រ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ ចាកចេញពីមន្ទីពេទ្យ កើនឡើងខ្ពស់ផងដែរ ។ បើទោះបី ជំងឺ COVID-19 ឆ្លងរាលដាល យ៉ាងឆាប់រហ័ស ទៅកាន់ប្រទេសជាង ៤០ ក៏ពិតមែន ប៉ុន្តែអ្នកជំងឺ រាប់ម៉ឺននាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺសរុប ៣០ ៣៥៨ នាក់បានចាកចេញពីមន្ទីរពេទ្យ ។

ប្រភពនេះ បញ្ជាក់ថា នៅក្នុងប្រទេសចិន មានអ្នកឆ្លងជំងឺសរុប ៧៨ ០៦៤នាក់, ស្លាប់ ២ ៧១៥នាក់ និងចាកចេញពីមន្ទីរពេទ្យ ៣០ ០៤២នាក់ ។ ប្រទេសកូរ៉េខាងត្បូង ឆ្លងកើនឡើង ១ ២៦១នាក់, ស្លាប់១២នាក់ និងចាកចេញពីមន្ទីរពេទ្យ ២៤នាក់ ។
នាវាដឹកអ្នកដំណើរ Diamond Princess ឆ្លងចំនួន ៧០៥នាក់, ស្លាប់ ៤នាក់ និងចាកចេញពីមន្ទីរពេទ្យ ១នាក់ ។
ប្រទេសអ៊ីតាលី ឆ្លង ៤៧០នាក់, ស្លាប់១២នាក់ និងចាកចេញពីមន្ទីរពេទ្យ ៣នាក់ ។
ប្រទេសជប៉ុន ឆ្លង ១៧២នាក់, ស្លាប់៣នាក់ និងចាកចេញពីមន្ទីរពេទ្យ ៣២នាក់ ។
ប្រទេសអ៊ីរ៉ង់ ឆ្លង ១៣៩ករណី, ស្លាប់ ១៩នាក់ និងចាកចេញពីមន្ទីរពេទ្យ ២១នាក់ ។
ប្រទេសសិង្ហបុរី ឆ្លង ៩៣នាក់ និងចាកចេញពីមន្ទីរពេទ្យ ៦៣នាក់ ។
ដែនដីកោះហុងកុង ឆ្លង ៩១នាក់, ស្លាប់២នាក់ និងចាកចេញពីមន្ទីរពេទ្យ ២៤នាក់ ។
សហរដ្ឋអាមេរិក ឆ្លង៦១នាក់ និងចាកចេញពីមន្ទីរពេទ្យ ៦នាក់ ។
ប្រទេសថៃ ឆ្លង៤០នាក់ និងចាកចេញពីមន្ទីរពេទ្យ ២៤នាក់ ។
ប្រទេសបារ៉ែន ឆ្លង ៣៣នាក់ ។ តៃវ៉ាំន់ ៣២នាក់, ស្លាប់ ១នាក់ និងចាកចេញពីមន្ទីរពេទ្យ ៥នាក់ ។ អាល្លឺម៉ង់ ឆ្លង ២៧នាក់ និងចាកចេញពីមន្ទីរពេទ្យ ១៤នាក់ ។ល។
ប្រភព ដដែល បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លង រាលដាល ប្រទេស ចំនួន ៤៨, ឆ្លងលើមនុស្ស សរុប ៨១ ៤០០នាក់, ស្លាប់ ចំនួន ២ ៧៧១នាក់ ។ ប៉ុន្តែបានចាកចេញពីមន្ទីរពេទ្យវិញ ចំនួន ៣០ ៣៥៨នាក់ផងដែរ ។

ចំណែកប្រទេសបារាំង ប្រភពព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា៖ ចំនួនអ្នកឆ្លង covid-19 នៅក្នុងប្រទេសបារាំងមាន១៨នាក់ ហើយមានម្នាក់ស្លាប់ដោយវីរុស នេះ។

កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ លោកJerome Salomon មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិបារាំង អាយុ៦០ឆ្នាំ បានស្លាប់ដោយសារជំងឺ covid-19 កាលពីវេលាម៉ោងរំលងអធ្រាត្រ ស្ថិតនៅក្នុងមន្ទីរពេទ្យមហាវិទ្យាល័យPitié-Salpêtrière ទីក្រុងប៉ារីស។
លោកSalomon បានថ្លែងថា គួរឲ្យអាណិតអាសូរខ្លាំងណាស់ គាត់បានបាត់បង់ជីវិតអំឡុងពេលយប់អធ្រាត្រ។ ជនរងគ្រោះគឺស្ថិតនៅក្នុងចំណោមអ្នកជំងឺថ្មី៣នាក់ដែលរកឃើញជំងឺ covid-19 នៅក្នុងប្រទេសបារាំងធ្វើឲ្យប្រទេសនេះមានអ្នកជំងឺសរុប១៨នាក់។
ជនរងគ្រោះទី១ នៅក្នុងប្រទេសបារាំង ជាអ្នកទេសចរជនជាតិចិន អាយុ៨០ឆ្នាំ ដែលបានស្លាប់កាលពីពាក់កណ្ដាលខែកុម្ភ: ឆ្នាំ២០២០។ ដូច្នេះប្រទេសនេះ មានអ្នកស្លាប់ ២នាក់ ។ នៅថ្ងៃមុននេះ, អាជ្ញាធរប្រទេសនៅតំបន់អឺរ៉ុប ដូចជាអូទ្រីស, ប្រទេសក្រូអាត និងប្រទេសស្វីស បានបញ្ជាក់ថា មានមនុស្សឆ្លងជំងឺ covid-19 នេះនៅក្នុងប្រទេសរបស់ពួកគេ។
នៅថ្ងៃជាមួយគ្នានោះផងដែរ ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសនៅតំបន់អឺរ៉ុបមានជំងឺ covid-19 ឆ្លងយ៉ាងឆាប់រហ័សខ្លាំងបំផុត។ ជាក់ស្ដែងអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងចំនួន១២នាក់និងឆ្លងចំនួន៤៧០នាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print