អ្វីទៅធ្វើឲ្យលោក ហួត ពិសិដ្ឋ ហ៊ានទម្លាយរឿងអាស្រូវស្ថាប័នខ្លួនឯង(ខណ្ឌដូនពេញ) ពេលលោកស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសក្នុងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ តែម្តង កាលពីពេលថ្មីៗនេះ នៅ​ពេល​ឃើញលោក ហួត ពិសិដ្ឋ អធិការរងខណ្ឌដូនពេញ មានរហស្សនាម “មីនា១២” បង្ហោះសារមួយ ដែលមជ្ឈដ្ឋានទូទៅយល់ថា ជាការទម្លាយរឿងអាស្រូវរបស់ស្ថាប័នខ្លួនឯង ។

សារដែលលោក ហ៊ួត ពិសិដ្ឋ បង្ហោះនោះមានអត្ថន័យថា “ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ កុំក្តោបតែឯង កុំនិយមបក្ខពួកនិយម ត្រូវមានសិល្បៈចែករំលែក កុំច្រាស់តែឯង ប្រយ័ត្នជាប់គុកតែឯង និង បក្ខពួកគូកន”។

ប្រភពព័ត៌មានច្បាស់ការណ៍មួយទម្លាយចេញពីខាងនគរបាលខណ្ឌដូនពេញ បានបង្ហើបប្រាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ ថា ជាធម្មតា លោក ហួត ពិសិដ្ឋ អោយតែពេលផឹកស៊ីស្រវឹង ម្តងៗ គឺតែងតែនិយាយពាក្យមិនសមរម្យ និង ទម្លាយរឿងអាស្រូវក្នុងស្ថាប័ន ខ្លួនឯងជាញឹកញាប់ ។

បញ្ហានេះ កន្លងមក លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ធ្លាប់បានហៅលោក ហួត ពិសិដ្ឋ មកណែនាំជាច្រេីនលេីកច្រេីនសារ រួចមកហេីយ តែលោក ហួត ពិសិដ្ឋ នៅតែមិនព្រមកែ ហើយអោយតែស្រវឹង គឺ តែងតែទម្លាយរឿងអាស្រូវបែបនេះ ។

មជ្ឈដ្ឋានមួយចំនួនយល់ថា នេះអាចជាតម្រុយមួយដែរ ដែលអាចអោយថ្នាក់លើស៊ើបអង្កេត ថាតើក្នុងស្ថាប័ននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមួយនេះ មានរឿងអាស្រូវអ្វីខ្លះ រហូតធ្វើអោយលោក ហួត ពិសិដ្ឋ ទម្លាយចេញបែបនេះ ?  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print