វីវរហើយអ៉ីរ៉ង់! ទាំងមន្ត្រីរដ្ឋាភិបាលទាំងអស់ និងប្រធានាធិបតីអាចឆ្លងវីរុស​កូវីដ-១៩

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើនរូប ក្នុងនោះមានទាំងអនុប្រធានាធិបតី​បានឆ្លងវីរុស​កូវីដ-១៩ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់មន្ត្រីជាច្រើនរូបទៀត រួមទាំងប្រធានាធិបតីផងដែរ ដោយសារតែ​រយៈពេលកន្លងមកបានធ្វើការជាមួយគ្នា និងជួបប្រជុំគ្នា រកវិធានការទប់ស្កាត់​ការឆ្លងរាលដាល នៃវីរុសដ៏កាចសហាវនោះ។

កាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ លទ្ធផលត្រួតពិនិត្យបង្ហាញឲ្យឃើញថា អនុប្រធានា​ធិបតី អ៊ីរ៉ង់ ទទួលបន្ទុកស្ត្រីនិងគ្រួសារ លោកស្រី Masoumeh Ebtakar បានឆ្លងវីរុសកូវីដ-១៩។ លោកស្រីត្រូវបានព្យាបាលនៅក្នុងផ្ទះ ហើយ អ្នកដែលនៅក្បែរលោកស្រីក្នុងរយៈពេលកន្លងមក កំពុងតែធ្វើតេស្តរកវីរុសកូវីដ-១៩ដូចគ្នា។ លោកស្រី Masoumeh Ebtakar ជាសមាជិកដំបូងក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ហាសាន់ រ៉ូហានីឆ្លងវីរុសកូវីដ-១៩។ លោកស្រីធ្លាប់បានចូលរួមប្រជុំគណៈរដ្ឋមន្ត្រីជាមួយប្រធានាធិបតី និងមន្ត្រីជាច្រើនទៀតកាលពីថ្ងៃទី២៦ខែកុម្ភៈ។

មុនពេលអនុប្រធានាធិបតីរកឃើញឆ្លងវីរុស  ប្រធានគណកម្មការកិច្ចការបរទេសនិងសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ លោក Mojtaba Zolnour ក៏បានប្រកាសផងដែរថា លោកបានឆ្លងវីរុសកូវីដ-១៩ ។

កាលពីថ្ងៃទី២៧ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយថា  អតីតអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅបុរីវ៉ាទីកង់លោក Hadi  Khosroshahi បានស្លាប់ដោយសារឆ្លងវីរុសកូវីដ-​១៩ ក្រោយរយៈពេល១ថ្ងៃបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងតេអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យ។

កាលពីថ្ងៃទី២៥ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi ក៏បានរកឃើញឆ្លងវីរុសកូវីដ-១៩ផងដែរ ។ ក្រៅពីនេះនៅមានមន្ត្រីថ្នាក់ក្រោមជាច្រើនដែលធ្វើការផ្ទាល់ជាមួយអ្នកឆ្លងវីរុសកូវីដ-១៩ ក៏បានឆ្លងវីរុសកូវីដ-១៩ផងដែរ ។ នៅក្នុងប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងកូវីដ-១៩ មាន២៤៥នាក់ ក្នុងនោះមាន២៦នាក់ស្លាប់៕

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print