ផាន់ ផាត់ណា និងឌុច លីដា រងការរិះគន់ រឿងមានកូនមិនទាន់មានប្តី មុនរៀបការ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាពីររូប គឺកញ្ញា ផាន់ ផាត់ណា និងកញ្ញា ឌុច លីដា ទទួលរងការរិះគន់មួយចំនួនពីទស្សនិកជនក្រោយពីពួកគេបានសម្រាលកូនប្រុសម្នាក់ទាំងមិនបង្ហាញមុខប្តី និងមិនធ្លាប់ឆ្លងកាត់ការរៀបការ ។

គេចាំបានថា កាលពីអំឡុងខែតុលាឆ្ន ២០១៩ តារាសម្តែងស្រី ផាន់ ផាត់ណាបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្នុងចង្កោមសិល្បៈក្រោយនាង បានសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ទាំងគេមិនដែលមានដំណឹងរៀបការម្តងណាឡើយ ។ អ្នកជិតដិតតារាស្រីរូបនេះបានទម្លាយថា នាងសម្រេចចិត្តទុកកូនក្នុងផ្ទៃព្រោះតែយល់ថាស្នេហានាងនឹងកាន់តែរឹងមាំ និងមានបុរសម្នាក់ដែលទទួលខុសត្រូវលើជីវិតក្រុមគ្រួសារតូចមួយនេះ។ ផ្ទុយស្រលះពីការគិត នាងមិនទទួលបានភាពកក់ក្តៅពីបុរសជាគូស្នេហ៍ជាជនបរទេសនោះទេ ប៉ុន្តែថែមទាំងគេចវះមិនទទួលស្គាល់ និងចិញ្ចឹមបីបាច់នាងនិងកូនឡើយ ចុងក្រោយនាងសម្រេចចិត្តសម្រាលនិងមើលថែកូនតែម្នាក់ឯង ។

ងាកមក តារាសម្តែងស្រីសិចស៊ី ឌុច លីដា ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងផង​ដែរគឺក្រោយពីនាងបង្ហាញកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ ទាំងគេមិនដែលដឹងថានាងមានប្តី និងរៀបមង្គលការពីពេលណានោះឡើយ។

ដំណឹងនៃការសម្រាលកូនប្រុសរបស់ តារាសម្តែងស្រី ឌុច លីដា បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពីនាងបានបង្ហាញទារកដ៏គួរឲ្យស្រលាញ់អមដោយពាក្យពេជ្រ យ៉ាងមានន័យដែលម្តាយនិយាយទៅកាន់កូន។ ប្រភពបន្តថាដំណឹងមានកូនរបស់តារាស្រីរូបនេះបានលេចឡើងកាលពីខែមករាមកម៉្លេះ ប៉ុន្តែក៏មិនមានអ្នកជឿច្រើនដែរ ប៉ុន្តែក្រោយពីបង្ហាញមុខកូន និងឈ្មោះឡេង កិត្យានី នោះកាន់តែធ្វើឲ្យអ្នកក្នុងចង្កោមអ្នកសិល្បៈជឿជាក់ថាជាដំណឹងពិត។

ក្រៅពីការសាទរពីអ្នករួមអាជីព និងអ្នកគាំទ្រតារាស្រីទាំងពីរក៏រងការរិះគន់ជាច្រើនបន្តបន្ទាប់ជុំវិញការរំលងប្រពៃណីមានផ្ទៃពោះមុនរៀបការ ដែលក្នុងនាមជាសិល្បករ និងមិនមានភាពជាគំរូសម្រាប់មហាជន៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print