ទីបំផុត!! នគរបាលខណ្ឌមានជ័យ រកឃើញរថយន្តទំនើបដែលបុកស្ត្រីម្នាក់បាក់ជេីងហើយ

ចែករំលែក៖

     ភ្នំពេញ ៖ មានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ែកសឺដេស​ (Mercedes) ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-9888 បានបត់ត្រលប់ក្រោយ មិនប្រយ័ត្ន បានកៀរម៉ូតូស្គុបពី (Scoopy) ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១HU-២៣០៩ បេីកដោយនារីម្នាក់ បណ្ដាលដួល ហេីយរថយន្តបានកិនពីលេីជេីងឆ្វេង បណ្ដាលឲ្យបាក់ជេីង ហេីយ​ម្ចាស់​រថយន្តភ័យ ក៏បេីកគេចពីកន្លែងកេីតហេតុបាត់​ទៅ​ កាលវេលាម៉ោង០៨និង​៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវ៦០​ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
     ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ បានរបួសបាក់ជេីងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ។​
     បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ដើម្បីធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្តបង្កខាងលើ និងបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថ្មីៗនេះ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print