ភ្នំពេញ: ជនសង្ស័យមួយក្រុម ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកសកម្មភាពភ្ជង់និងវាយទៅលើបុរសម្នាក់ ជាយោធា ប្លន់យកម៉ូតូ១គ្រឿងបានសម្រេចនៅក្បែរប៉ុស្តិ៍នគបាលទួលសង្កែទី២ រួចគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ២៧ខែកុម្ភៈឆ្នាំ ២០២០ ស្ដិតតនៅតាមបណ្ដោយផ្លូវ១៨០០កែងនឹងផ្លូវ៥៩៨ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ប្រមាណបានជា ២០០ ម៉ែត្រក្នុងសង្កាត់ទួលសង្កែទី ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រាក់ ភេទប្រុសអាយុ ២៦ឆ្នាំមុខរបរធ្វើទាហាននៅបន្ទាយ៩៩ ស្នាក់នៅបុរីវិមាន ខណ្ឌឫស្សីកែវ។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថាមុនកើតហេតុរូបគេជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌ទឹកប្រាក់ពាក់ស្លាកលេខខេមរៈភូមិន្ទ០១- ១-១៧០៦ចេញពីជួបជុំមិត្តភក្កិនៅម្ដុំវត្តសំរោងអណ្តែតគោលបំណងជិះទៅផ្ទះនៅបូរីវិមានភ្នំពេញដោយធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់ទៅលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកពីក្រោយរួចបក្សពួកដែរអង្គុយនៅខាងក្រោយបានដកកំភ្លើងភ្ជុងខ្នងគាត់ជាប់រួចគៀរអែបចិញ្ចើមផ្លូវឲ្យឈប់ហើយបានដកកាំភ្លើងវាយទៅលើរូបគាត់អាលឲ្យត្រូវចុមមួកសុវត្ថិភាពរបស់គាត់បណ្ដាលឱ្យបែកកញ្ចក់ខាងមុខផងដែរបន្ទាប់មកប្លន់យកម៉ូតូគាត់ជិះគេចខ្លួនដោយសុវត្ថិភាព។
ក្រោយកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងសួរនាំរួចនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ២ដើម្បីងាយស្រួលសមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕អរុណរះ