អង្គភាពប្រកាសបញ្ឈប់បុគ្គលិកបើកបររថយន្តក្រុង ដែលនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតបុគ្គលិកនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវបានអង្គភាពចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ បន្ទាប់ពីរកឃើញកំហុសឆ្គងដែលអង្គភាពអះអាងថាបានឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ ខណៈបុគ្គលនេះបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង​(City Bus) រាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពបុគ្គលិក ឈ្មោះ ចេង ចិត្រា ភេទ ប្រុស បើកបររថយន្តក្រុងស្លាកលេខៈ ៣-០១៩៧ ធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១២៖០០នាទីនោះ រដ្ឋាករពិនិត្យឃើញថាទង្វើរនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹក ជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ ។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕ ដោយ ៖ ជាយក្រុង

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print