ជនជាតិ​ចិនដេក​ស្លាប់នៅ​ក្នុង​បរិវេណ ​បុរី​គុជ​អាស៊ី ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ​៖​ ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់ នៅ​ក្នុង​បរិវេណ ​បុរី​គុជ​អាស៊ី​ របស់ លោក​ឧកញ៉ា​ ខូវ សម្បត្តិ​ ស្ថិត​ក្នុង​ភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ កាលពី​​​​វេលា​ម៉ោង​​​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​ស្លាប់​ដោយសារ​ខ្យល់គរ។
សមត្ថកិច្ច​ប៉ូលិស​រដ្ឋបាល​សង្កាត់​លេខ​៣​ បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន​ឈ្មោះ​ Niu Shuangsuo ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជនជាតិ​ចិន មាន​មុខ​របរ​បម្រើ​ការងារ ផ្នែក​ សាងសង់​ ស្នាក់នៅ​ក្នុង​តំបន់​កើតហេតុ​ នេះ​តែ​ម្ដង។
ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ បើ​តាម​សមត្ថកិច្ច ​ប៉ូលិស ​ការិយាល័យ​ បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ ​ក្រោយ​​ពី​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ ទៅលើ​សព ​បាន​បញ្ជាក់​ថា នៅ​លើ​ ខ្លួន​ប្រាណ ​សព​មិន​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់ សម្គាល់​នោះ​ទេ។ ជាមួយ​គ្នា​នេះ ​សមត្ថកិច្ច​ប៉ូលិស បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ។
បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វេច​ខ្ចប់ ​នាំ​យក​ទៅ​រក្សាទុក​រង់ចាំ​ សាច់ញាតិ​មក​ទទួល​យក ​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print