កូរ៉េខាងជើង បង្កើនយុទ្ធសាស្ត្រទប់ស្កាត់កូវិដ-១៩ ក្រោយអង្គការសហប្រជាជាតិលើកលែង ទណ្ឌកម្ម

ចែករំលែក៖

កូរ៉េខាងជើង៖ កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសថា នឹងអនុម័តលើកលែងទណ្ឌកម្ម សេដ្ឋកិច្ចដល់កូរ៉េខាងជើង ដោយមូលហេតុមនុស្សធម៌ ដើម្បីជួយដល់ប្រទេសក្រីក្រមួយនេះ ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ ដែលកំពុងរាលដាល ជិត៦០ប្រទេស ជុំវិញពិភពលោក ។ លោក Christoph Heusgen ប្រធានគណៈកម្មការ ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង បានប្រកាសថា «បញ្ហា ឆ្លងរាលដាល នៃវីរុសកូវីដ-១៩ បានជំរុញឲ្យអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្ម ដើម្បីឲ្យប្រទេសនេះ អាចនាំចូលសម្ភារៈពេទ្យ ។
នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានកោះប្រជុំជាបន្ទាន់ មន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសនេះ ដើម្បីរកវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី ឲ្យមានប្រសិទ្ធភាពបំផុត ។
បច្ចុប្បន្នកូរ៉េខាងជើង មិន មានករណីឆ្លងវីរុស កូវីដ-១៩ ឬស្លាប់ ម្នាក់ណាឡើយ ប៉ុន្តែប្រទេសនេះបានបង្កើនការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ។ សង្គ្រាមប្រឆាំង ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង ចាត់ទុកថាជាបញ្ហានយោបាយ ដែលអាចសម្រេចជោគវាសនា របស់ប្រទេសជាតិ ។
មេដឹកនាំ គីម ជុងអ៊ុន បានប្រកាសថា « ក្នុងករណី ជំងឺផ្លូវដង្ហើម រាលដាល់ ហួសពីសមត្ថភាពគ្រប់គ្រង នោះ វាយនឹង បង្កឲ្យមានវិបត្តិ ជាច្រើននៅក្នុងប្រទេស »។ ដូច្នេះ ចាំបាច់ត្រូវតែមានវិធានការ បង្កាជាមុនឲ្យមានប្រសិទ្ធភាព ដោយសារតែវីរុសនេះរាលដាលលឿន ហើយមិនដឹងភ្លាមៗនោះឡើយ ។
នៅពេលនេះដែរ កូរ៉េខាងជើង ឲ្យបន្តបិទទ្វារសាលារៀនជាបន្តទៀត ឲ្យសិស្សផ្អាកទៅសាលា បើទោះបីមិនទាន់មានករណីឆ្លងក្តី។ នេះជាវិធីសាស្ត្របង្កា យ៉ាងមានប្រសិទ្ធភាពបំផុត ។ ពេលវេលា បើកទ្វារឲ្យសិស្សចូលរៀនវិញមិនទាន់កំណត់នៅឡើយទេ ដោយរងចាំមើលស្ថានភាពនៃការឆ្លងរាលដាល កូវីដ-១៩ គ្រប់គ្រងបានទាំងស្រុងសិន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print