សម្តេចតេជោ ហ៊ុន សែន ជនជាតិចិនដាក់ឈ្មោះជា(បុរសសង្ហាធ្វើដំណើរបញ្ច្រាស) តែមានចៅ២០នាក់ទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុងសប្តាហ៍ គឺព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះនូវពាក្យពេចន៍ ជាសិល្បៈកំប្លែង ក្នុងមនោសញ្ចេតនាដ៏ជ្រាវជ្រៅចំពោះជនរួមជាតិ ក្នុងគ្រាដែលសម្តេចឆ្លៀតពេលមកកីឡាវាយកូនហ្គោលដើម្បីសុខភាព លើ Facebook ផ្លូវការ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ មានស្ត្រីអ្នកកាសែតចិនម្នាក់បានប្រាប់ខ្ញុំថា មានជនជាតិចិនមួយចំនួនបានដាក់ឈ្មោះឱ្យខ្ញុំថា៖ (បុរសសង្ហាធ្វើដំណើរបញ្ច្រាស)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងទៀតថា៖ តើខ្ញុំពិតជាសង្ហាមែនទេ? ក្នុងឯកសណ្ឋានវាយកូនគោលនាព្រឹកនេះ។
សម្តេចក៏បានបញ្ជាក់ Facebook ផ្លួវការយ៉ាងខ្លីបន្តថា៖ សូមទោសនិយាយលេងទេ ព្រោះបើទោះជាសង្ហាឬមិនសង្ហាក៏ពេលនេះមានចៅ២០នាក់រួចទៅហើយដែរ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print