ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ សហការប្រជាការពារភូមិចុះបង្រ្កាបករណីឆក់ត្រី ដោយរឹបអូសនូវវត្ថុតាងឯជនប្រព្រឹត្ត រត់គេចខ្លួន ប៉ុន្តែអាចកម្លាំងកំណត់មុខសញ្ញាខ្លះៗអស់ហើយ ។
ករណីនេះបានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃ ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្ទឹងកោះក្រញុង ស្ថិតក្នុងភូមិដំបូក ១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពិធិ៍សាត់ ។
របាយការណ៍នគរបាន លទ្ធផល៖ កម្លាំងចាប់យកវត្ថុតាងរួមមាន អាគុយដាក់ក្នុងកន្រ្តកចងក្រម៉ាស្ពាយ ៤០អំពែចំនួន ០៤គ្រឿង អាំងវាទ័រចំនួន ០៤គ្រឿង ដងឈើតដែក និងមានខ្សែភ្លើងចំនួន ០៤គូរ ។ ចំណែកជនប្រព្រឹត្តរត់គេចខ្លួនបាត់ ។
របាយការណ៍ដដែលបន្តទៀតថា៖ វត្ថុតាងទាំងអស់ខាងលើ សមត្តកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលរក្សាទុកជាបណ្ដោះអាសន្ន ដោយឡែកជនប្រព្រឹត្ត កំពុងតាមស្រាវជ្រាវ ខណៈអាចក្រុមប្រជាការពារភូមិបានកំណត់មុខសញ្ញាខ្លះៗនោះ៕
ដោយ៖ បុឹម ពិន