គណនី Facebook ចំនួន៧ ផ្សាយបំភ្លៃរឿងជំងឺ COVID19 បំពុលសង្គម ដោយបំភ្លើស ត្រូវសមត្ថកិច្ចចាត់វិធានការ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចក៏មានគណនី Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។ ត្រូវបានក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលេីគណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុលនិងបំភ័យឱ្យមានការយល់យល់ច្រឡំលេីជំងឺ COVID19 នៅកម្ពុជា។ ត្រូវបានក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គណនី Facebook ទាំងនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
តាមសេចក្តីប្រកាសនេះ ក្រសួង បានស្នើដល់សាធារណជនកុំមានការភាន់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចប្រឈមចំពោះមុខច្បាប់។
តាមរយៈការរបង្ហោះបំភ្លើសបែបនេះ កន្លងទៅក្រសួងព័ត៌មានធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Facebook បិទគណនី Facebook មួយផងដែរ ចំពោះការផ្សាយព័ត៌មានមិនពិតលើករណីជំងឺ COVID19នេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គណនី Facebook ខាងលើនេះ បានធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃយ៉ាងផុលផុស ដោយទាញភ្ជាប់ករណីផ្សេងៗកើតមាននៅក្នុងប្រទេសកម្ពុជាថា ជាជំងឺ COVID19 បង្កឱ្យមានការភាន់ច្រឡំជាច្រើនពីអ្នកលេងបណ្តាញសង្គម Facebook។
ក្រសួងសុខាភិបាល បានបញ្ជាក់ហើយថា មកដល់ពេលនេះនៅកម្ពុជាមិនមានករណីជំងឺ COVID19 នោះទេ។ បើទោះបីកម្ពុជាមិនមានឆ្លងជំងឺនេះក៏ដោយ ក៏ក្រសួងបានដាក់ចេញវិធានការជាច្រើន ដើម្បីបង្កា និងការពារកុំឱ្យមានការឆ្លងនៃជំងឺនេះ។
ដោយឡែករដ្ឋបាលខណ្ឌដូនពេញ សូមប្រកាសច្រានចោល និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Facebook បង្ហោះព័ត៌មានបំពុលសង្គម។ រដ្ឋបាលខណ្ឌដូនពេញ សូមប្រកាសច្រានចោល និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Facebook ឈ្មោះ «កូននាគ អហិង្សា ស្វ.រ
, Sdam Husen , សឹម សុភា Soem Spphea និង សំលេងពលករចង់បានកាផ្លាស់ប្តូ -ល-» ដែលបានបង្ហោះព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបង្កភាពវឹកវរក្នុងសង្គម អំពីបញ្ហាជំងឺកូរ៉ូណាថ្មីនៅកម្ពុជា និង មានជនបរទេសន្លប់នៅក្នុងវត្ត សារាវ័ន្តតេជោ ស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ក្នុងនោះ Facebook មានចេតនាទុច្ចរិតខាងលើបានសរសេរថា(ថ្វីត្បិតតែក្រសួងសុខាភិបាលចេញសេចក្តីប្រកាសថាវាគ្មានជំងឺ COVID-19 វីរុសកូរ៉ូណានេះក៍ដោយ សម្រាប់ខ្ញុំគឺថាស្រុកខ្មែរយើងពិតជាមានមែន ករណីនេះមិនមែនតែមួយលើកនេះឯណាវាមានច្រើនលើកមកហើយ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនយើង រូបនេះខ្ញុំថតបាននៅក្នុង (វត្តសារាវ័នតេជោ) តែម្តងវេលាម៉ោង ៧ ព្រឹកនេះ ០១, ០៣, ២០២០ ។ ប្រភពកូននាគ អហិង្សា ស្វ.រ )

បញ្ហានេះរដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា៖ ពុំមានជនបរទេសណាដួលសន្លប់ដោយសារ ជំងឺ COVID-19 ឬ វីរុសកូរ៉ូណា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នោះទេ ។ គឺមានជនបរទេសម្នាក់គាត់បានផឹកស្រាស្រវឹងហើយមកសម្រាកនៅក្នុងវត្តសារាវ័ន្តតេជោ បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ទៅ អាជ្ញាធរខណ្ឌ ភ្លាមនោះកម្លាំងក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកគាត់យកទៅមន្ទីរពេទ្យ ក៏ប៉ុន្តែ ជនបរទេសខាងលើមិនព្រមឡើងជិះឡានពេទ្យនោះទេ បន្ទាប់មកគាត់ក៏បានងើបអង្គុយហើយក៏ដើរចេញពីកន្លែងកើតហេតុបាត់ទៅ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print