ចៅក្រមសើុបសួរសម្រេចឃុំខ្លួនជនត្រូវចោទ ករណីជេរប្រមាថ និងគំរាមកំហែងសម្លាប់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញៈ ជនត្រូវចោទ ម៉ាន់ សំអាន់ អាយុ២៥ឆ្នាំ ដែលសមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានចៅសើុបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង រឹទ្ធី សម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីតំណាងអយ្យការលោក សៀង សុខ ចោទប្រកាន់ពីរបទល្មើស រួចចេញដីកាសន្និដ្ឋានបញ្ជូនរឿងអោយសើុបសួរតាមនិតិវិធី។
លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់យុវជន ម៉ាន់ សំអាន់ពីបទ «ជេរប្រមាថ» និងបទ«គំរាមកំហែងសម្លាប់» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើបណ្តាញប្រព័ន្ធហ្វេសប៊ុករបស់ខ្លួន។

ក្រៅពីជនត្រូវចោទខាងត្រូវឃុំខ្លួនដាក់គុកបណ្តោះអាសន្ន នៅមានយុវជនប្រមាណ៤រូបទៀតត្រូវបានសមត្ថកិច្ចប្រទេសកូរ៉េ-កម្ពុជាស្វែងរកមុខ ខណះពួកគេបានប្រើប្រាស់ទឹកដីប្រទេសកូរ៉េធ្វើជាកន្លែងបំរើអោយផ្នែកនយោបាយវាយប្រហារនិងប្រមាថមកលើថ្នាក់ដឹកនាំប្រទេសកម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េ។ សុខ ខេមរា 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print