ជិះម៉ូតូលឿនមិនគោរពច្បាប់ចរាចរណ៍ ជ្រុលបុកបង្កាន់ដៃស្ពានដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរូបគេបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣៥នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំណុចស្ពានអាកាស 7មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក ។

IMG-20160109-WA0003

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះហុក​ សាបាន​ ភេទប្រុស​ អាយុ២៨​ ជាមន្ត្រី​នគរបាលខណ្ឌពោធិ៍សែនជ័យផ្នែកឃោសនា និងល្បាតត្រួតពិនិត្យ ស្នាក់នៅសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​  មានស្រុកកំណើតភូមិ៨​ សង្កាត់កំពង់លាវ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកPCX ពណ៌​ស​ គ្មានស្លាក់លេខធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ឌរុស្សី​ ក្នុងទិសដៅពីលិចទៅកើតឡើងលើស្ពានអាកាស៧មករា​ ខណៈមកដល់ពាក់កណ្តាលស្ពានបំណងចុះទៅផ្លូវកម្ពជាក្រោមស្រាប់តែជ្រុលបុកបង្កាត់ដៃស្ពានបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗចំណែកម៉ូតូអូសចុះមកក្រោមចំងាយប្រហែលជា៥០ម៉ែត្ររងការខូចខាត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅចំណុចលើស្ពានអាកាស7មករានេះតែងមានគ្រោថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ដោយសារស្ថានភាពផ្លូវកោង ហើយអ្នកបើកបរតែងតែជួបគ្រោះថ្នាក់ ដោយសារតែការបើកបរលឿនមិនបានប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍  សមត្ថកិច្ចក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលបើកបរយានយន្តគ្រប់ប្រភេទមេត្តាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕

IMG-20160109-WA0001

IMG-20160109-WA0000

IMG-20160109-WA0002

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print