ហ្វូងសត្វទន្សោងប្រមាណជាង២០ក្បាល ក្នុងចំណោមជាង៨០ក្បាល បង្ហាញខ្លួននៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បច្ចុប្បន្នសត្វទន្សោងកំពុងប្រឈមបាត់បង់ជិតផុតពូជ ដោយ​សារជនទុច្ចរិតបរបាញ់ គ្មានកោតខ្លាចញញើតច្បាប់ទាល់តែសោះ ។ ដូច្នេះបុគ្គលម្នាក់ៗ និងពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចត្រូវការពារថែរក្សាឲ្យបានគង់វង្ស ។

ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីហ្វូងសត្វទន្សោងប្រមាណជាង២០ក្បាល ក្នុងចំណោមជាង៨០ក្បាល ដែលជាប្រភេទសត្វជិតផុតពូជ កំពុងរស់នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម ។ សហគមន៍ព្រៃឈើប្រាំបីមុម មានទីតាំងស្ថិតនៅ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចំងាយ៩០គីឡូមែត្រ ពីរាជធានីភ្នំពេញ (ផ្លូវជាតិលេខ៥ និងផ្លូវ១៣៦) ៥៥គីឡូមែត្រពីទីរួមខេត្តកំពង់ស្ពឺ និងមានចំងាយ ១១គីឡូម៉ែត្រពីសាលាស្រុកថ្ពង។

ហ្វូងសត្វទន្សោងត្រូវបានថតដោយ Drone កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សហគមន៍ព្រៃឈើនេះបានបង្កើតឡើងនៅឆ្នាំ២០០៣ ក្នុងគោលបំណងដើម្បីធ្វើការគ្រប់គ្រងព្រៃសហគមន៍ទំហំ ៩៣៧ ហិកតា ដែលជាប្រភេទព្រៃល្បោះរេច​រឹល។ ព្រៃសហគមន៍នេះ ជាតំបន់ទេសភាពខ្ពង់រាបនិងភ្នំដ៏ស្រស់ត្រកាល និងសំបូរទៅដោយធនធានសត្វព្រៃដូចជា ៖ សត្វឈ្លូស , ជ្រូកព្រៃ , ឆ្កែចចក ជាពិសេសសម្បូរទៅដោយសត្វទន្សោងដែលអាចប៉ាន់ប្រមាណមានពី៨០-១០០ក្បាល ដែលជាសក្តា​នុពលដ៏ធំសម្រាប់ផ្នែកទេសចរណ៍ធម្មជាតិ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print