ឃើញម៉ូតូគេជិះចេញពីក្លឹបទាំងកណ្តាលអធ្រាតនាំគ្នាជិះរថយន្ដនិងម៉ូតូដេញតាមវាយយកម៉ូតូតែពុំបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៥នាក់ក្នុងចំណោមបក្ខពួក៦នាក់ ខណឃើញម៉ូតគេជិះចេញពីក្លឹបកំសាន្តទាំងកណ្ដាលអធ្រាត ក៏នាំគ្នាបើករថយន្ដ និងម៉ូតូដេញតាមវាយបម្រុងយកម៉ូតូពីយុវជនរងគ្រោះ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការចាប់ខ្លួនបាន៥នាក់ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៥នាក់ ទី១.ឈ្មោះ ហួ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់សាក់ និងកាត់សក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល (មេក្លោង) ទី២.ឈ្មោះ រុន វិរះភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរជាងកាត់សក់ មានទីលំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ទី៣.ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួល ទី៤.ឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៥.ឈ្មោះ លន ឆៃយុត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ សាត ប្រុសពៅ ហៅ កុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំណែកយុវជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ វ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ងិន ខេមរា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣.ឈ្មោះ ឃុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងប្រតិបត្ដិការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតមានរថយន្ដ១គ្រឿង ម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2T-7406 និងម៉ូតូ៣គ្រឿង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាជិះម៉ូតូឌុបគ្នាទៅកំសាន្ដលេងក្នុងក្លឹបពេជ្រនិល លុះមកដល់វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ជនរងគ្រោះបាននាំគ្នាជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែក្រុមជនសង្ស័យទាំង៦នាក់ខាងលើ បានបើករថយន្ដ និងម៉ូតូដេញតាមម៉ូតូជនរងគ្រោះ រួចគៀម៉ូតូជនរងគ្រោះឲ្យដួល ហើយវាយទៅលើជនរងគ្រោះបម្រុងយកម៉ូតូ តែក្រុមជនរងគ្រោះបានទុកម៉ូតូចោលរួចនាំគ្នារត់គេចខ្លួន និងស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចក៏បានចុះអន្ដរាគមន៍ឃាត់ខ្លួនបាន៥នាក់ភ្លាមៗ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print