អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក នួនប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីបញ្ជូន មករាជធានីភ្នំពេញ។ ខណៈអតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់និងគូរ កន២នាក់ទៀត ត្រូវបានតុលាការកាត់ ទោសឲ្យជាប់គុក៨ឆ្នាំ ពិន័យជាប្រាក់និង រឹបអូសយកទ្រព្យសម្បត្តិ ស្ទើរទាំងស្រុង កាលពីប៉ុន្មានថ្ងៃនេះ។
ករណីឃាត់ខ្លួននេះត្រូវបានគេដឹងថា កន្លងមកលោក នួន ប៉ុក ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើន ហើយក៏ជាដើម ហេតុនាំឲ្យដកតំណែងលោកកាលពីជាង១ឆ្នាំមុនផងដែរ បន្ទាប់ពីស្រាវជ្រាវរក ឃើញកំហុសឆ្គងជាច្រើនទៀតទើបអង្គ ភាពប្រឆាំងអំពើពុករលួយសម្រេចចាប់ខ្លួន​តែម្ដង។ ប៉ុន្តែយ៉ាងណាក៏ដោយគេនៅទាន់​ដឹងច្បាស់ថាជាប់ពាក់ព័ន្ធ និងបទពុករលួយ ​អ្វីខ្លះនោះទេ តែប្រភពក្រៅផ្លូវការខ្លះបាន ទម្លាយថា លោក នួន ប៉ុក ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយពេលដែលលោកនៅមាន អំណាច ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ។
សូមរំលឹកថា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ពោធិ៍ សាត់និងគូរកន២នាក់ទៀតកាលពីប៉ុន្មានថ្ងៃមុននេះត្រូវបានតុលាការកាត់ទោសដាក់ ពន្ធនាគារ ៨ឆ្នាំ និង រឹបអូសទ្រព្យសម្បត្តិ ដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ សុីសំណូកក្នុងរង្វង់ទឹកប្រាក់រាប់សិបមុឺដុល្លារ ។ សម័យកំណែទម្រង់សុី​ជម្រៅ ទៅហើយនៅតែមានមន្ដ្រីខិលខូច របស់យើងមួយចំនួននៅតែហ៊ានប្រព្រឹត្ត បទល្មើសកឹបកេងប្រវ័ញ្ចសុីសំណូកសូកប៉ាន់នៅ​ឡើយ នៅពេលមិនទាន់ឃើញ​ក្ដារម ឈូសមិនទាន់ស្រក់ទឹកភ្នែកនោះទេដល់ឃើញហើយបានស្ដាយក្រោយអ្វីៗវាហួសពេលបាត់ទៅហើយ។
នេះជាសារមួយផ្ដាំផ្ញើរដល់មន្ដ្រីគ្រប់ ផ្នែកគ្រប់ស្ថាប័នទាំងអស់គួពិចារណានិងកែខ្លួនជាបន្ទាន់កុំថាខ្លួនខ្លាំងគេមិនហ៊ានធ្វើ ដល់ដំណាក់កាលនេះហើយគឺគេមិនខ្លាចអ្វីឡើយ៕ ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print