ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមអធិបតីលោករដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ
មន្ត្រីជាន់ខ្ពស់ក្រសួងបានអោយដឹងថា៖ កិច្ចប្រជុំពិនិត្យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលដោយ លោក កើត រិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងក្រុមការងារក្រសួងយុត្តិធម៌ ប្រធានតុលាការ និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្តចំនួន ៨០រូប និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីនគរបាលយុត្តិធម៍ផងដែរ៕
...
ដោយ៖ សហការី