ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ហួត ពិសិដ្ឋ អធិការរងខណ្ឌដូនពេញ មានរហស្សនាម “មីនា១២” បានបង្ហោះសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលមជ្ឈដ្ឋានទូទៅយល់ថា ជាការទម្លាយរឿងអាស្រូវរបស់ស្ថាប័នខ្លួនឯង ដែលនាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
មជ្ឈដ្ឋានមួយចំនួនយល់ថា នេះអាចជាតម្រុយមួយដ៏រឹងមាំ ដែលអាចអោយថ្នាក់លើស៊ើបអង្កេត ថា តើក្នុងស្ថាប័ននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មានរឿងអាស្រូវអ្វីខ្លះ រហូតធ្វើអោយលោក ហួត ពិសិដ្ឋ ទម្លាយចេញបែបនេះ ?
សារដែលលោក ហ៊ួត ពិសិដ្ឋ បង្ហោះនោះមានអត្ថន័យថា “ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ កុំក្តោបតែឯង កុំនិយមបក្ខពួកនិយម ត្រូវមានសិល្បៈចែករំលែក កុំច្រាស់តែឯង ប្រយ័ត្នជាប់គុកតែឯង និង បក្ខពួកគូកន”។
ប្រភពព័ត៌មានច្បាស់ការណ៍មួយទម្លាយចេញពីខាងនគរបាលខណ្ឌដូនពេញ បានបង្ហើបប្រាប់ថា ជាធម្មតា លោក ហួត ពិសិដ្ឋ អោយតែពេលផឹកស៊ីស្រវឹង ម្តងៗ គឺតែងតែនិយាយពាក្យមិនសមរម្យ និង ទម្លាយរឿងអាស្រូវក្នុងស្ថាប័ន ខ្លួនឯងជាញឹកញាប់ ។
បញ្ហានេះ កន្លងមក លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ធ្លាប់បានហៅលោក ហួត ពិសិដ្ឋ មកណែនាំជាច្រេីនលេីកច្រេីនសារ រួចមកហេីយ តែលោក ហួត ពិសិដ្ឋ នៅតែមិនព្រមកែ ហើយអោយតែស្រវឹង គឺ តែងតែទម្លាយរឿងអាស្រូវបែបនេះ។ តែពេលនេះអាចលោក មានគំនាបធ្ងន់ធ្ងរពីមេកើយ ពុករលួយ បក្ខពួកនិយម ធ្វើការគ្មានសហការសាមគ្គីផ្ទៃក្នុង ឈានដល់គាត់ហ៊ានប្រើសារដ៏ចំហរ អស់សេចក្តីទ្រាំ នឹងការសុីដាច់ គាបសង្កត់តែម្តង។
ជុំវិញបញ្ហានេះ ឮថាថ្នាក់កំពុងស្រាវជ្រាវ ដើម្បូីរកអោយឃើញមូលហេតុ ហែក ស អោយដាច់ពីខ្មៅ តើអធិការខណ្ឌដូនពេញ ក្តោបអំណាច ពុករលួយ បក្ខពួកនិយម ឬមួយយ៉ាងណា..!
ដោយ៖ ចេស្តា