អ្នកបើករថយន្តក្រុងក្រុមហ៊ុនអូឡាំពិក សង្ស័យងងុយដេកធ្វេសប្រហែសក្រឡាប់រថយន្តរបួសធ្ងន់ ស្រាល៤នាក់នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនរងគ្រោះយ៉ាងតិច៤នាក់បានរងរបួសធ្ងន់ ស្រាល ស្រី២ ប្រុស២ ក្នុងនោះមានជនជាតិបរទេស៣នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុងក្រុមហ៊ុនអូឡាំពិក ដឹកជញ្ជូនអ្នកដំណើរបានក្រឡាប់ សង្ស័យថា អ្នកបើកបរងងុយដេក ឬមានការធ្វេសប្រហែសណាមួយ ។

IMG-20160109-WA0017

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់ ជារបស់ក្រុមហ៊ុនអូឡាំពិក ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3B-7856 បើកបើរក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យអ្នកដំណើរចំនួន៤នាក់រងរបួស ក្នុងនោះមានជនជាតិហុល្លង់ ភេទស្រី រងរបួសធ្ងន់ បាក់ដងកាំបិត ដោយឡែកជនជាតិអ៊ីតាលី២នាក់ រងរបួសស្រាល ។ ជនរងគ្រោះម្នាក់ទៀត ជនជាតិខ្មែរ ឈ្មោះ ថេង មុចស្រី ភេទស្រី អាយុ៣៥ឆ្នាំ រងរបួសឈាមក្បាល ជង្គង់ ។

សមត្ថកិច្ចបានបន្តថា ចំពោះឧប្បត្តិហេតុខាងលើនេះ អាចបណ្តាលមកពីអ្នកបើកបរមានការធ្វេសប្រហែស ឬងងុយដេក ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ដោយឡែក ខាងក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ក៏ត្រូវទទួលខុសត្រូវរ៉ាប់រងក្នុងហេតុការណ៍នេះ ។ អ្នកបើកបររថយន្តបង្កហេតុ ពេលឃើញសភាពបែបនេះ សង្ស័យថា មានជនរងគ្រោះរបួសធ្ងន់ និងស្លាប់ ក៏បានរត់គេចខ្លួនបាត់ស្រមោល ។

គួររំលឹកផងដែរថា មួយរយៈកន្លងទៅនេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួនបានយកចិត្តទុកដាក់ពន្យល់រិតបន្តឹងដល់អ្នកបើកបររថយន្តរបស់ខ្លួន ទាំងការគោរពច្បាប់ចរាចរណ៍ ការមិនទទួលទានគ្រឿងស្រវឹងដើម្បីសុវត្ថិភាពជាចម្បងដល់អាយុជីវិតអតិថិជន ។ ដោយឡែក ក្រុមហ៊ុនរថយន្តក្រុងមួយចំនួនទៀតមិនបានគិតគូរក្នុងរឿងនេះ ពេលខ្លះមានគោលការណ៍ និងទទួលយកតែអ្នកបើកបរណា ដែលរហ័ស លឿន ទាន់ចិត្ត ដោយសារពួកគេតម្រូវទៅដឹកជញ្ជូនទំនិញគេចពន្ធ ដែលបង្កប់ក្នុងរថយន្តក្រុង ទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ៕

IMG-20160109-WA0013

IMG-20160109-WA0012

IMG-20160109-WA0014

IMG-20160109-WA0016

IMG-20160109-WA0015

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print