សិប្បកម្មអារឈើលោក យ៉េត គ្មានការបង្ក្រាបពីសមត្ថកិច្ច នឹងជំនាញរដ្ខបាលព្រៃឈើ

ចែករំលែក៖

​​
កំពង់ធំៈ សិប្បកម្មជាចំនួន៥កន្លែង ដែលកំពុងតែធ្វើសកម្មភាពនៅចំនុច អូរល្អក់ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដំណើរការដោយរលូន ដោយពុំមានការខ្វល់ខ្វាយពីសំណាក់មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋឡើយ។
ត្រូវបានគេដឹងផងដែរថា មានការត្រូវដង ត្រូវផ្លែគ្នាអស់ហើយ ទើបសមត្ថកិច្ចជំនាញទុកទីតាំងសិប្បកម្មទាំង​នេះរកចំណូល ដាក់ហោប៉ៅដោយមិនខ្វល់ពីច្បាប់បន្តិចសោះឡើយ។
តាមការឃ្លាំមើលពីសកម្មភាព កាប់បំផ្លាញព្រៃឈើ ស្ថិតនៅក្នុងព្រៃឡង់ ត្រូវបានគេដឹងថា បណ្តាលមកពីមានការបើកភ្លើងខៀវ ពីសំណាក់លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ឲ្យឈ្មួញឈ្មោះ ចែរ៉ន ចែឡុច ជួលឲ្យប្រជាពលរដ្ឋ អាកាប់ពីព្រៃឡង់ដោយគ្មានច្បាប់អនុញ្ញាតិ ចូលមកទំលាក់នៅក្រុមហ៊ុន ដែលចាំទទួលទិញឈើខុសច្បាប់ ហើយបន្លំជាឈើស្របច្បាប់ ដឹកចេញបន្តកន្ទុយ គ្នាដោយគ្មានការអើពើពីលោកមេព្រៃនោះឡើយ ។
ចំណែកឈើដែលបានអាកាត់ នៅព្រៃឡង់មួយចំនួនធំ ត្រូវបានដឹកជញ្ជូនមកកាន់ ដេប៉ូឈើរបស់ លោក យ៉េត បានយកស្បែកមកកាង បើកកន្លែងទីតាំងអារជ្រៀក ឈើដោយខុសច្បាប់ និងបានធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ តែសមត្ថកិច្ចជំនាញ មិនហ៊ានបង្រ្កាបនោះ ទេ ជាហេតុធ្វើឲ្យមានការ សង្ស័យថាមានការឃុបឃិតគ្នា បើកដៃឲ្យធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុស ច្បាប់ចូលសិប្បកម្មលោក យ៉េត។
ទាក់ទិននិងការចោទប្រកាន់ថា លោក យ៉េត ជាអ្នកដាក់ថ្នាំសណ្តំមេព្រៃ ឲ្យជាប់ត្រគៀក ហើយមិនអាចលូកលាន់ក្នុងមុខរបរសិប្បកម្មរបស់លោក គឺពុំអាចធ្វើការទំនាក់ទំនងបានទេ គឺទូរស័ព្ទចូលរាប់សិបដង តែមិនព្រមលើក ទើបពុំមានការបំភ្លឺពីករណីនេះ។
លោក ឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានឲ្យដឹងថាលោក យ៉េត ដែលមានសិប្បកម្មនៅអូល្អក់ មានច្បាប់បើកសិប្បកម្ម តែពុំមានច្បាប់អាឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់នោះទេ ចំណែកចែរ៉ន ដឹកឈើចេញពីព្រៃឡង់ចំនុច ទំអោង ចូលក្រុមហ៊ុន ៩៥ នោះគឺខុសច្បាប់ទាំងស្រុង លោកបានបញ្ជាក់ថា គឺចែរ៉នបានលួច ដឹកឈើនេះបើសមត្ថកិច្ចឃើញនិងត្រូវចាប់ ប៉ុន្តែហេតុអ្វីបានជា មន្រ្តីប្រចាំការរបស់លោក ដែលឈរជើងមិនព្រមរាយការណ៍សោះ។
ប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានសម្តែងនូវកាសោកស្តាយ ខណៈពេលដែលព្រៃឡង់ កាន់តែរលាយ ហិនហោចបន្តិចម្តងៗ ដោយស្នាដៃអ្នកមានអំណាច មានបក្សពួក នាំគ្នាកាប់បំផ្លាញដោយ ពុំ បានគិតគូរពីផលប្រយោជន៍របស់ជាតិ ដោយនាំគ្នាគិតតែពីផលប្រយោជន៍ រកលាភស្ការៈដាក់ហោប៉ៅរាង ខ្លួនដូច្នេះ តែបើសិនជាសមត្ថកិច្ចជំនាញមានការធូរលុងបែបនេះ ព្រៃឡង់នឹងវិនាសដោយការកាប់បំផ្លាញនេះ។

20150701-073933.jpg

20150701-073940.jpg

20150701-073924.jpg

...

20150701-073947.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print