ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ,ដោយមានប្រសាសន៍សំខាន់ៗដូចតទៅ៖
-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។
-សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំញេះក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ព្រមទាំង សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានឧបត្ថម្ភគាំទ្រ និងចូលរួមសហការយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាពនានាក្នុង វិស័យសុខាភិបាលកាលពីឆ្នាំ២០១៩ កន្លងទៅនេះ ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាលបាននិងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំញរសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន វិស័យសុខាភិបាលឯកជននៅកម្ពុជាបាន និងកំពុង រីកដុះដាលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវា ពិនិត្យ និងព្យាបាលជំងឺ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅ ថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិភូចេញដែលត្រូវចេញទៅក្រៅប្រទេសត្រូវកាត់បន្ថយផងដែរ។ បើត្រូវទៅ៥នាក់ ត្រូវបន្ថយមកនៅត្រឹម២នាក់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០ភាគរយ លើកលែងតែក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កាត់បន្ថយ២៥ភាគរយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ត្រូវឱ្យផ្អាកសិនគឺរង់ចាំឱ្យបញ្ហា Covid-19 ទៅផុតសិន។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពុលព័ត៌មានរឿងកូវីត១៩ គឺជាពួកភេរវករ!
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករជាង១ម៉ឺន៨ពាន់នាក់ហើយបាត់បង់ការងារ បន្ទាប់ពីរោងចក្រមួយចំនួនសុំព្យួរការងារ។
-សម្តេចតេជោ ហ៊ុន សែន លើកគំនិតកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នាដើម្បីបង្កាជំងឺកូវីត១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរជួបស្វាគមន៍គ្នា គឺជំរាបសួរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះស្ត្រីដែលគេថាមានជំងឺបានទៅដល់ផ្ទះ ហើយមិនមានបញ្ហាសុខភាពទៀតនោះដែរ។ សម្តេចតេជោ បានថ្លែងថា នេះគឺបានបង្ហាញយ៉ាងច្បាស់សម្រាប់គុណភាពសុខាភិបាលកម្ពុជា ហើយក៏ជាការផ្តល់យុត្តិធម៌ដល់កម្ពុជាផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីត កំពុងវាយប្រហារទៅលើប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំងជាង ប្រទេសមានសេដ្ឋកិច្ចមិនសូវលូតលាស់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមិនជ្រើសយកការភ័យខ្លាច និងការរើសអើង។
-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រើក្រមាដើម្បីបង្កាជំងឺកូវីត១៩។
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តបាត់ដំបងនៅចុងសប្តាហ៍ក្រោយ៕
ដោយ៖ សិលា