ស្នងការឈឿន សុចិត្ត លើកទឹកចិត្តនគរបាលស្ត្រី ក្នុងខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នះ បានជំរុញ និងលើកទឹកចិត្ត ដល់នគរបាលជាស្ត្រីភេទ ឲ្យមានកម្លាំងចិត្ត ក្នុងការធ្វើការងារ និងរៀបចំតំឡើងឋានន្តរសក្ដិ ទៅតាមសមត្ថភាពផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជំរុញ និងលើកទឹកចិត្តបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីនគរបាលស្ត្រីចំនួន៩១រូប ដើម្បីអបអរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមាសភាពយេនឌ័រ»។
ក្នុងជួបសំណេះសំណាល និងសាកសួរសុខទុក្ខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានការចូលរួមពីលោក-លោកស្រី ស្នងការរង, លោកនាយការិយាល័យជំនាញ និងមន្ត្រីនគរបាលស្ត្រី ចំនួន៩១រូបផងដែរ។
បន្ទាប់ពីស្តាប់ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងទទួលការងារយេនឌ័រ អានរបាយការណ៍ស្វាគមន៍ និងព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុរួចមក លោកស្នងការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ស្នងការ បានស្នើដល់លោក-លោកស្រី ស្នងការរង និងលោកនាយ ការិយាល័យបុគ្គលិក ធ្វើការពិនិត្យមើលសមត្ថភាព មន្ត្រីនគរបាលស្ត្រី និងលើកទឹកចិត្តពួកគាត់ ដោយរៀបចំតំឡើងឋានន្តស័ក្តិ និងតួនាទីតាមលទ្ធភាពដែលអាចធ្វើបាន។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានចែកជូនក្រណាត់សំពត់អំបោះខ្មែរ ជាវត្ថុអនុស្សាវរីយ៍ និងថវិកា១០ម៉ឺនរៀល ដល់មន្ត្រីនគរបាលស្ត្រីម្នាក់ៗ ជាមួយភាពស្និទស្នាលបំផុត រវាងថ្នាក់ដឹកនាំអង្គភាព ជាមួយ នាយ នាយរងនគរបាលជាតិក្រោមឱវាទ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល៕

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print