​ប៉ូលិស​អា​មេ​រិ​ក​កំពុង​តាម​រក​ យ៉ុ​ង​ ច័ន្ទ​សុធា​រី​

ចែករំលែក៖

​ប៉ូលិស​ក្រុង​ San​ Diego​ បាន​ស្នើ​ឲ្យ​សាធារណជន​ជួយ​ស្វែងរក​ស្ត្រី​អាយុ​២៩​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​ ​ឈ្មោះ​ យ៉ុ​ង​ ច័ន្ទ​សុធា​វី​ ត្រូវ​គេ​ប្រទះ​ឃើញ​លើក​ចុង​ក្រោយ​គឺ​ចាក​ចេញពីផ្ទះ​មិត្តភក្តិ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ San​ Diego​ កាលពី​ថ្ងៃ​ចន្ទ​ ។​

xfs-missing-woman

​ស្ត្រី​វ័យក្មេង​នេះ​រស់នៅ​តំបន់​ភាគ​ខាងកើត​ ទីក្រុង​ San​ Diego​ ហើយ​ទំនងជា​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​មហាវិទ្យាល័យ​ Everett​ ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​ នេះ​បើ​តាម​ប៉ូលិស​ ក្រុង​ San​ Diego​ ។​ ប៉ុន្តែ​ទោះបី​យ៉ាង​ ប៉ូលិស​បាន​បញ្ជាក់​ថា​ ស្ត្រី​ដែល​បាត់​ខ្លួន​នេះ​គ្មាន​គម្រោង​ចាក​ចេញពី​ San​ Diego​ នោះ​ឡើយ​ ដោយសារ​ថា​ នាង​មិន​បាន​យក​របស់របរ​វត្ថុ​មាន​តម្លៃ​របស់​នាង​ទៅ​ជាមួយ​នោះ​ទេ​ ។​

​យោង​តាម​ SDPD(​ស្នងការ​ប៉ូលិស​ក្រុង​Diego​ San​ )​ បញ្ជាក់​ថា​ ស្ត្រី​រង​គ្រោះ​ដែល​បាត់​ខ្លួន​នេះ​មាន​សញ្ជាតិ​ជា​ពលរដ្ឋ​កម្ពុជា​ និង​និយាយ​ភាសា​អង់គ្លេស​បាន​តិចតួច​ប៉ុណ្ណោះ​ ។​ នាង​មាន​កម្ពស់​៥​ហ្វី​ត​(feet)​ ទម្ងន់​ប្រហែល​១០០​ផោន​ ។​ នៅ​ពេល​ចុង​ក្រោយ​បំផុត​ គេ​បាន​ប្រទះ​ឃើញ​នាង​ស្លៀកពាក់​អាវធំ​ព​ណ៍​ខ្មៅ​,​ ខោ​ខ្មៅ​ និង​ស្បែកជើង​ខ្មៅ​ ។​

​អ្នក​ដែល​ប្រទះ​ឃើញ​ស្ត្រី​ដូច​ភិនភាគ​ខាងលើ​ថា​នៅ​ទីកន្លែង​ណា​នោះ​ សូម​ទំនាក់ទំនង​ទៅ​កាន់​ស្នងការ​ប៉ូលិស​ក្រុង​ Diego​ San​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 619-531-2000​ ឬ​ការិយាល័យ​ទទួល​បន្ទុក​អ្នក​បាត់​ខ្លួន​ដែល​មាន​លេខ​ (619)​ 531-2277​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print