វីវរធំហើយ អាមេរិក អ្នកចូលរួមសន្និសីទកាសែតម្នាក់មានផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

អាមេរិក៖ នៅក្នុងសន្នីសីទ កាសែត របស់ប្រធានាធិបតីដូណាលត្រាំ  កាលពីសប្តាហ៍កន្លងមក អ្នកដែលចូលរួម ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាល ដល់ថ្នាក់ដឹកនាំអាមេរិក ដូចជាប្រទេសអ៊ីរ៉ង់។
សន្និសីទ CPAC ត្រូវបានធ្វើឡើងនៅឯសាល National Harbor ក្នុងរដ្ឋ Maryland ស្ថិតនៅភាគខាងត្បូង នៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយ មន្ទីរពេទ្យ New Jersey hospital គឺជាអ្នកធ្វើតេស្ដលើមនុស្សម្នាក់ខាងលើ ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងបងា្ករជំងឺឆ្លងអាមេរិក CDC ទទួលស្គាល់ថា ការធ្វើតេស្ដបង្ហាញថា មនុស្សម្នាក់នេះមានផ្ទុក COVID-19។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការព្យាបាល នៅក្នុងរដ្ឋ New Jersey ក្រោមវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
បច្ចុប្បន្នអាមេរិកមានអ្នកស្លាប់ថ្មីបន្ថែមទៀតនៅអាមេរិក ធ្វើឲ្យចំនួនអ្នកស្លាប់ដោយ វីរុសកូវីដ-១៩ បានកើនឡើង។ រដ្ឋជាងពាក់កណ្តាលនៅអាមេរិក គឺមានករណីឆ្លងវីរុស ផ្លូវដង្ហើម។ ការឆ្លងរាលដាល់ នៅគ្រប់រដ្ឋនឹងបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ ៕

ដោយ៖ មែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print