ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រហារជីវិត​ម្តាយបង្កើត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ Raqqa

ចែករំលែក៖

​ក្រុម​សកម្មជន​បាន​លើក​ឡើង​ថា​ ក្រុម​ជន​រដ្ឋ​អិ​ស្លា​ម​ម្នាក់​បាន​ប្រហារជីវិត​ម្តាយបង្កើត​របស់​ខ្លួន​ នៅ​តាម​ទី​សាធារណៈ​ ដោយសារ​តែ​អ្នក​ម្តាយ​រូប​នោះ​ ស្នើ​ឲ្យ​រូបគេ​(​សមាជិក​ក្រុម​រដ្ឋ​អិ​ស្លា​ម​)​ចាក​ចេញពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ។​

Untitled-22-1024x714

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​ដកស្រង់​ពី​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ម្នាក់​ ឈ្មោះ​ Ali​ Saqr​ អាយុ​២១​ឆ្នាំ​ បាន​ប្រហារជីវិត​ម្តាយបង្កើត​របស់​ខ្លួន​ឈ្មោះ​ Lena​ al​ Qasem​ អាយុ​៤៥​ឆ្នាំ​ នៅ​ខាងក្រៅ​ប៉ុស្តិ៍​សន្តិសុខ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Raqqa​ ប្រទេស​ស៊ី​រី​ ។​

​ទីក្រុង​ Raqqa​ ជាទី​ក្រុង​គ្រប់គ្រង​ផ្តាច់មុខ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ចាប់តាំងពី​ក្រុម​នេះ​បាន​វាយលុក​ដណ្តើម​បាន​កាលពី​ខែសីហា​ ឆ្នាំ​២០១៣​រៀង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​មិន​ដែល​អត់ធ្មត់​ ឬ​ញញើតញញើម​នៅ​ក្នុង​ធ្វើ​ទារុណកម្ម​ ការ​ដាក់​ពិន័យ​យ៉ាង​ឃោរឃៅ​នោះ​ឡើយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ពួក​គេ​គិត​ថា​បាន​ប្រព្រឹត្ត​កំហុស​ ផ្ទុយ​ពី​បំណង​ព្រះ​របស់​ពួក​គេ​នោះ​ ។​ ជា​និច្ចកាល​ ពួក​គេ​តែងតែ​ធ្វើ​ទារុណកម្ម​នេះ​នៅ​តាម​ទី​សាធារណៈ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​រាងចាល​ កុំ​យកតម្រាប​តាម​ ។​

​ក្រុម​សង្កេត​ការ​សិទ្ធិ​មនុស្ស​ស៊ី​រី​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​(SOHR)​ និង​ក្រុម​សកម្មជន​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​មិន​អាច​រើ​បម្រាស​បាន​(RIBSS)​ ប្រចាំ​នៅ​ទីក្រុង​ Raqqa​ នោះ​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ហេតុការណ៍​ខាងលើ​នេះ​ ។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​ RIBSS​ បាន​ផ្សព្វផ្សាយ​ថា​ ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​អំពើ​បោះបង់​ចោល​សាសនា​ ឬ​បោះបង់​ចោល​បក្ខពួក​ ។​

​ស្ត្រី​ Lena​ al​ Qasem​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​លើក​មក​ចុះ​ផ្សាយ​ថា​ អ្នកស្រី​បាន​ប្រាប់​ទៅ​កូនប្រុស​របស់​អ្នកស្រី​ថា​ កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​នោះ​អាច​នឹង​បោសសម្អាត​ក្រុម​ រដ្ឋ​អិ​ស្លា​ម​ ហើយដោយ​មូលហេតុ​នោះ​ហើយ​ ទើប​អ្នកស្រី​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កូនប្រុស​របស់​អ្នកស្រី​ដែល​ស្ថិត​នៅ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ផង​ដែរ​នោះ​ឲ្យ​រត់​ចេញពី​ទីក្រុង​Raqqa​ ជាមួយ​អ្នកស្រី​ ។​

​បន្ទាប់​មក​ទៀត​ កូនប្រុស​នោះ​បាន​ប្រាប់​ព័ត៌មាន​នេះ​ទៅ​ថ្នាក់លើ​របស់​គេ​ គឺ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ហើយ​មេដឹកនាំ​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​បញ្ជា​ឲ្យ​មានការ​សម្លាប់​ស្ត្រី​ជា​ម្តាយ​នោះ​តែ​ម្តង​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាង​ដូច្នេះ​ក៏​ដោយ​ សកម្មជន​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Tabaqa​ ទី​ដែល​ឪពុក​របស់​សមាជិក​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​សម្លាប់​ម្តាយ​រស់នៅ​នោះ​បាន​និយាយ​ថា​ អ្នកស្រី​ Qasem​ បាន​បាត់​ខ្លួន​នៅ​មុន​ពេល​មានការ​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ទៅ​លើ​របប​រដ្ឋ​អិ​ស្លា​ម​នោះ​កើតឡើង​ និង​ថា​ មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ទាក់ទង​ការ​ប្រហារជីវិត​ទៅ​លើ​ស្ត្រី​រូប​នោះ​ឡើយ​ ។​

​សមាជិក​ក្រុម​រដ្ឋ​អិ​ស្លា​ម​ Ali​ Saqr​ ត្រូវ​គេ​រាយការណ៍​ថា​បាន​បាញ់​សម្លាប់​ម្តាយបង្កើត​របស់​ខ្លួន​ ស្ថិត​នៅ​ខាងក្រៅ​ប៉ុស្តិ៍​សន្តិសុខ​ ទីកន្លែង​ដែល​ម្តាយ​របស់​គេ​កំពុងធ្វើការ​ និង​ស្ថិត​នៅ​ពីមុខ​មហាជន​រាប់រយ​នាក់​ ។​

IS​ គឺជា​ក្រុម​ជី​ហា​ដ​និយម​ ដែល​ប្រកាស​ប្តេជ្ញា​អនុវត្ត​តាម​ព្រះ​គម្ពីរ​ Sunni​ Islam​ ។​ ក្រុម​នេះ​បាន​ដណ្តើម​គ្រប់គ្រង​ទឹកដី​យ៉ាង​ធំ​ទូលាយ​របស់​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ក្នុង​ឆ្នាំ​២០១៤​ ។​

​ក្រុម​អ្នក​សង្កេតការណ៍​ SOHR​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ពេល​នោះ​រៀង​រហូត​មក​ដ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​២​ពាន់​នាក់​ក្រោម​ការ​ចោទប្រកាន់​ផ្សេងៗ​ ក្នុង​នោះ​មាន​ទាំង​ចោទប្រកាន់​ពី​បទ​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ​ ៕​

islamic-state-650_650x400_51449629363

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print