អាជ្ញាធរខេត្តសៀមរាបចាត់វិធានការលាងសំអាតក្រុងដើម្បីសម្លាប់មេរោគនៅតាមទីប្រជុំជន

ចែករំលែក៖

ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯក​ជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺ​កូវីដ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។

   ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។ ក្រោយពីពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់វិធានការ និងណែនាំមួយដូចខាងក្រោម ៖ខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ។២.រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយស.ស.យ.ក យុវជន មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។៣.មន្ទីរសុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ !ចំពោះអ្នកជួបផ្ទាល់ ៤នាក់ មានមេរោគ១នាក់ ចំពោះ ជនជាតិខ្មែរ ៣នាក់ មិនមានមេរោគនោះទេ។

៤.បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់​វិបត្តិកូវីដ១៩។

៥.បន្តសំអាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជម្រុញការបើកការដ្ឋាន។

៦.ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពល ទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនអោយលើសមួយឆ្នាំ។

៧.ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់  បំផុសចលនារៀបចំអោយមានម្ហូបអាហារជាអត្តសញ្ញាណក្រុង ស្រុកនីមួយៗក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរណ៍៕ប៊ុនរិទ្ធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print