ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ផ្តាច់ខ្លួនមួយតាំងពីសម័យអាណានិគមបារាំង និងតាំងពីសម័យជប៉ុនវ៉ៃបារាំងមកម្លេះ។ ក្នុងឆ្នាំ១៩៨៦ ក៏ធ្លាប់យកទាហានមកឈជើងមួយវរៈសេនាតូច តែដោយស្ថានភាពផ្លូវលំបាកក៏ បានដកចេញពីថ្មដានេះវិញ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់ស្រុកវាលវែងមានការបង្រួបបង្រួម នាំយកក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមរួមរស់ជាមួយរាជរដ្ឋាភិបាល។
-ទម្រាំបានដូចសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនេះ ជាប្រវត្តិដ៏សែនឈឺចាប់ក្នុងអតីតកាលរបស់កម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវនេះភាគច្រើនប្រជាពលរដ្ឋខ្មែរយើង តែងហៅថា៖ ផ្លូវអន្ទង់អាំង តែខាងបរទេសអត់ស្គាល់ទេពាក្យថាអន្ទង់អាំង ដូច្នេះសម្តេចសូមដាក់ឈ្មោះថា ផ្លូវបុប្ផាលាក់ខ្លួន ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវមួយដែលលំបាកសាងសង់ជាងគេនៅក្នុងប្រទេសកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាកូនកសិករក្រីក្រម្នាក់ មានបំណងត្រឹមធ្វើគ្រូបង្រៀន បានក្លាយទៅជាអ្នកដោះស្រាយបញ្ហាសង្គ្រាម និងរកសុខសន្តិភាពនោះទេ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន គឺជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមិនត្រឹមតែលំបាករឿងអត់ផ្លូវនោះទេ គឺលំបាករឿងអត់មានសុខសន្តិភាពថែមទៀត។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមែនត្រឹមតែជាង ៦០ឆ្នាំនោះទេ គឺមានរាប់ពាន់ឆ្នាំមកហើយ។
-សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបើកច្រកព្រំដែននេះ នឹងបង្កើតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
-សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចិនមិនជួយទេ តើនរណាជួយសាងសង់ផ្លូវជាតិលេខ៥៥។
-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងស្រុកវាលវែង មានភ្នំមួយឈ្មោះ «ភ្នំចិនយំ»។ «ភ្នំចិនយំ» នេះដោយសារតែចិន បានមករកស៊ីលក់ស្រា ហើយពេលដឹកស្រាកាត់ភ្នំរអិលបែកពាងស្រា នាំឱ្យចិនយំ។
-មកទល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកវាលវែង អ្នកភ្នំក្រវ៉ាញ លែងឯកោ លែងលំបាកដូចមុនទៀតហើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវនៅស្រុកខ្មែរ ដែលសាងសង់រួច និងកំពុងសាងសង់ជាង ៣ពាន់គីឡូម៉ែត្រ បើចិនមិនជួយ តើនរណាជួយ?
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់គ្រាប់មីន ឱ្យចៀសឆ្ងាយកុំប្រថុយប្រថានទៅធ្វើសកម្មភាពតាមតំបន់មិនទាន់ដោះគ្រាប់មីន។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ គឺជាសមិទ្ធផលបន្សល់ទុកពីសង្គ្រាម ដែលត្រូវទាមទាររួមគ្នាការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន កុំឱ្យកើតមានសង្គ្រាមជាថ្មី។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ នៅទីនេះអាចនឹងមានរោងចក្រ ខណៈមានផ្លូវគមនាគមន៍ មានភ្លើងអគ្គីសនី ងាយដឹកទំនិញឆ្លងទៅសមុទ្រផែទឹកជ្រៅ ខេត្តត្រាតប្រទេសថៃ។
-សម្តេចតេជោ ហ៊ុន សែន សរសើរចិនថា និយាយតិច តែធ្វើច្រើន ខុសពីបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសខ្លះធ្វើតិច តែនិយាយច្រើន ហើយគំរាមថែមទៀត។
-សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសខ្លះរើសអើងចិន ខណៈមានបញ្ហាឆ្លងវីរុស ក្នុងនោះសូម្បីតែប្រទេសអង់គ្លេស និស្សិតអង់គ្លេសវ៉ៃ ជនជាតិសិង្ហបុរី ដើមកំណើតចិន តើសិទ្ធមនុស្សនៅត្រង់ណា.?
-សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រតិកម្មថា ជុំវិញការវាយនិស្សិតសិង្ហបុរីពីសំណាក់និស្សិតអង់គ្លេសផងដែរ។ សម្តេចតេជោ ចោទសួរថា សិទ្ធិមនុស្សនៅឯណា?
-សម្តេចបានរំលឹកថា៖ ពេលខាងមុខនេះមិត្តចិន នឹងជួយឧបករណ៍ច្រើនណាស់សម្រាប់ពិនិត្យមើលបញ្ហា វីរុស COVID-10នេះ។
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យនាំគ្នាប្រើក្រមាជំនួសម៉ាស់ ដើម្បីបង្ការជំងឺកូវីត១៩..!
-សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងក្នុងកម្មវិធីនៅម៉ោង៩និង៣០នាទីព្រឹក៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print