ភ្នំពេញ:សិស្សសាលាវិទ្យាល័យបាក់ទូកម្នាក់បើកម៉ូតូដួលចូលរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗទាំងខ្លួនពាក់មួកសុវត្ថិភាព។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង៦និង៣០នាទីថ្ងៃ០៩ខែមីនាឆ្នាំ២០២០ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សិស្សសាលាបាក់ទូកដែលស្លាប់មានឈ្មោះ គឹម ទេពពេជ្រពន្លឺ អាយុ១៩ រៀននៅសាលាបាក់ទូកថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ៩Eo ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ ធេង លីហ៊ អាយុ២៣ មុខរបរអ្នកបើករថយន្ត មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិតានូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការប្រាប់អោយដឹងថាគាត់ឃើញសិស្សសាលាបើកម៉ូតូមួយគ្រឿងម៉ាកហុងដា ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HH.0068 បើកតាមបណ្ដាយផ្លូវ២៧១ ក្នុង
ពីត្បូងទៅជើងលុះមកដល់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យបានវ៉ារថយន្តក៏ចាប់ហ្វ្រាំងរអិលទឹកដួលចូលកង់ក្រោយរថយន្តម៉ាកHyunDAIពណ៌សពាក់ស្លាកលេខភ្នំពេញ2AE.9840 ដែលបើកស្រាប់ទិសបណ្ដាលអោយរថយន្តកិនបែកក្បាលនឹងមួកសុវត្ថិភាពស្លាប់នៅនឹងកន្លែង។
បើតាមសំដីអ្នកបើករថយន្តប្រាប់អោយដឹងថារថយន្តរបស់គាត់បើកតាមផ្លូវ២៧១ពីត្បូងទៅជើងស្របគ្នាជាមួយម៉ូតូហើយមិនដឹងថាយ៉ាងមេចទើបម៉ូតូបើកវ៉ាខាងស្ដាំដៃរួចគេចទឹកចាប់ហ្វ្រាំងមុខដួលចូលកង់ក្រោយកិនស្លាប់តែម្ដង។
ក្រោយពេលកើតហេតុសម្ថតកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏នាំអ្នកបើករថយន្តទៅប៉ុស្តិ៍ខ្លាចប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខឹងចុះវាយ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសម្ថតកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញ។ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ