កូរ៉េខាងជើង បន្តសាកល្បងមីស៊ីល ខណៈអាមេរិកកំពុងតែរវល់ ទប់ស្កាត់ការឆ្លងរាលដាល Covid-19

ចែករំលែក៖

កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃទី ៩ខែមីនា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ដល់ទៅ ៣គ្រាប់ ទៅកាន់សមុទ្រខាងកើត ។ការបាញ់សាកល្បងនេះធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកូរ៉េខាងជើង បានសាកល្បង មីស៊ីលពីរគ្រាប់ផងដែរ ។ នេះជាលើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍ ដែលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ។
ប្រភពដដែលបន្តថា មីស៊ីល ទាំងនោះ បាញ់ចេញពី តំបន់ ភាគឦសាន ពីទីតាំងមួយក្បែរ ទីក្រុង Sondok ខេត្ត Hamgyong ។ នេះបើតាមកការអោយដឹងពី នាយអគ្គសេនាកងទ័ពកូរ៉េខាងត្បូង ។
មិនមានព័ត៌មានពិស្តា អំពីប្រភេទមីស៊ីល, រយៈចម្ងាយហោះហើរនៃមីស៊ីល បែប ណានោះឡើយ ត្រូវបានគេបញ្ជាក់ប្រាប់ ។
ការបាញ់មីស៊ីល លើកនេះ របស់កូរ៉េខាងជើង បានកើតឡើង មួយសប្តាហ៍ ក្រោយប្រទេសនេះ បាញ់មីស៊ីល២គ្រាប់ រយៈចម្ងាយ ខ្លី ហើយជាអ្វីដែលអ្នកជំនាញ និយាយថា ជាគោលបំណងបង្ហាញ សមត្ថភាព ក្រោយអាមេរិក និងកូរ៉េខាងត្បូង គ្រោងលុបចោល សមយុទ្ធយោធារួមគ្នានៅក្នុងខែនេះ ដោយសារភ័យខ្លាចជំងឺ COVID-19 ។
នាយអគ្គសេនាធិការ កងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា កម្លាំងយោធា កូរ៉េខាងត្បូង កំពុងត្រួតពិនិត្យ ស្ថានការ និងត្រៀមខ្លួន ជានិច្ច ចំពោះ ការបាញ់មីស៊ីលបន្ថែមទៀត ឬយ៉ាងណា ពីសំណាក់កូរ៉េខាងជើង ។
សកម្មភាពយោធារបស់កូរ៉េខាងជើងកើតឡើង ក្នុងពេលដែល អាមេរិក កំពុងតែជាប់រវល់ទប់ស្កាត់ការឆ្លងរាលដាល់វីរុសផ្លូវដង្ហើមថ្មី ។ នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាលត្រាំ រងការថ្កោលទោសយ៉ាងខ្លាំង ក្នុងពេលដែលអាមេរិកមានករណីឆ្លងវីរុស ផ្លូវដង្ហើម បង្កឡើងដោយវីរុស COVID-19 បានកើនឡើងដល់ ៥៣៤នាក់ ហើយ និងមានអ្នកស្លាប់កើនឡើង ២១នាក់ ។
ពលរដ្ឋអាមេរិក បានរិះគន់ថា ប្រធានាធិបតី ដូណាល់ ត្រាំ  ប្រតិកម្មយឺតយ៉ាវ ទើបមានករណីឆ្លងច្រើនក្នុងមួយថ្ងៃៗ។ តាមមជ្ឈមណ្ឌលស្រាវជ្រាវ ទប់ស្កាត់ជំងឺឆ្លង អាមេរិក CDC បាន
បញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាមេរិក មានអ្នកឆ្លង COVID-19 ថ្មីដល់ទៅ ៩៩នាក់ ។ ចំណែកនៅក្នុងប្រទេសចិនវិញមានអ្នកឆ្លងតែ ៤០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា ។
បច្ចុប្បន្នរដ្ឋចំនួន ៣០ នៅអាមរិករកឃើញមានករណីឆ្លងវីរុសផ្លូវដង្ហើមថ្មី   ប៉ុន្តែអ្នកឆ្លងភាគច្រើនស្ថិតនៅក្នុង រដ្ឋវ៉ាស៊ីនតោន មាន ១៣៦នាក់ និងកាលីហ្វ័រញ៉ាមាន ៨៧នាក់ ។ ជាមួយគ្នានោះមាន ៨រដ្ឋប្រកាសអាសន្នស្តីពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមខាងលើ ។
មន្ត្រីសុខាភិបាលអាមេរិក លោក Anthony Fauci បានលើកឡើងថា ដល់ពេលដែលទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែមានវិធានការបិទតំបន់មួយចំនួន  និងហាមប្រាមមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ ធ្វើដំណើរ ទៅកាន់តំបន់ មានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ដោយអ្នកទាំងនោះងាយស្រួលក្នុងការឆ្លង ហើយពិបាកព្យាបាល ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print