ខ្លាចដូចប្រទេសអុីតាលី បារាំង ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩

ចែករំលែក៖

អឺរុប ជាតំបន់ដែលមានករណីឆ្លងវីរុសផ្លូវដង្ហើមទ្រង់ទ្រាយធំបំផុត បន្ទាប់ពីអាស៊ី ដោយក្នុងនោះមានប្រទេសអុីតាលី ឈរលំដាប់ទីពីរ បន្ទាប់ពីចិនពីចំនួនអ្នកឆ្លង និងអ្នកស្លាប់។ កត្តាទាំងនោះហើយបានជាប្រទេសនៅតំបន់អឺរ៉ុប បានចាត់វិធានការ ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ។
នៅពេលនេះតំណាងរាស្ត្រអឺរ៉ុបពីររូប មកពីប្រទេសអុីតាលី បានរកឃើញផ្ទុកវីរុសផ្លូវដង្ហើមថ្មី កូវិដ-១៩ គឺលោក Alberto Cirio ត្រូវបានរកឃើញឆ្លងកាលពីថ្ងៃទី ៨ខែមីនា ។ កាលពីថ្ងៃទី ៧ខែមីនា ក៏បានរកឃើញ តំណាងរាស្ត្រក្នុងសភាអឺរ៉ុបម្នាក់គឺលោក Nicola Zingaretti បានរកឃើញឆ្លងវីរុសផ្លូវដង្ហើម ក៏ជាតំណាងរាស្ត្រមកពីអុីតាលីផងដែរ ។ មន្ត្រីទាំងពីររូប បានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក មិនអនុញ្ញាតឲ្យទៅចូលរួម រាល់សកម្មភាពរបស់សភាអឺរ៉ុប នោះឡើយ ដោយធ្វើការពីចម្ងាយ។
ទាំងនោះហើយ បានជាប្រទេសបារាំង ក្រសួងសុខាភិបាល បានសម្រេច ចេញច្បាប់ហាមប្រាម ពលរដ្ឋប្រមូលផ្តុំគ្នា លើសពី ១ពាន់នាក់។ ការហាមប្រាមនោះបានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យជាច្រើនក្នុងប្រទេសបារាំង ពិសេសគឺបាល់ទាត់ ដែលមានអ្នកចូលទស្សនារាប់មុឺននាក់ ជារៀងរាល់ចុងសប្តាហ៍។ ការហាមប្រាមខាងលើក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកាន់តែខ្លាំង ដូចប្រទេសអុីតាលី ។
សារព័ត៌មានស៊ីនហួនៅថ្ងៃទី ៩ខែមីនា បានផ្សាយថា៖ មកទល់ពេលនេះបារាំង មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ ១១២៦នាក់ហើយ ។ ក្នុងកិច្ចប្រជុំនៅវិមាន ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Véran បានគូសបញ្ជាក់ឲ្យដឹងថា ៖ រាល់ព្រឹត្តិការណ៍ទាំងអស់ដែលរំពឹងថា នឹងអាចទាក់ទាញមនុស្សឲ្យចូលរួមច្រើន ១,០០០នាក់ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសបារាំង លើកលែងតែព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍សម្រាប់អាយុជីវិតជាតិប៉ុណ្ណោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើពលរដ្ឋ ឈប់ស្វាគមន៍ តាមរយៈ ការចាប់ដៃ និងឱបជាដើម។ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោមតួលេខអ្នកឆ្លងសរុប ១,១២៦ករណីហើយនៅទូទាំងប្រទេសបារាំង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print