អឺរ៉ុប៖ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសលើកពេលប្រកួតចំនួន ២ប្រកួតនៅក្របខ័ណ្ឌ លំដាប់ទី២ អឺរ៉ុបវគ្គ ១៦ក្រុម ចុងក្រោយ ដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណា ។
ការអាកខាន នៃការប្រកួតខាងនេះ ដោយ សារតែខាងអាជ្ញាធរ ប្រទេសអេស្ប៉ាញ មិន អនុញ្ញាតឲ្យយន្តហោះ ពីប្រទេសអ៊ីតាលី ចុះ ចតនៅ លើទឹកដីខ្លួន ។
ការប្រកួត រវាងក្លិបអ៊ីតាលី Roma នឹងក្លិប Sevilla ក្នុងក្របខ័ណ្ឌ UEFA Europa Leagueវគ្គ ១៦ក្រុម ចុងក្រោយ នឹងមិនអាច ប្រព្រឹត្តទៅបាននៅក្នុង ថ្ងៃនេះដូចដែល បានគ្រោងទុកនោះទេ ។
ការប្រកួត រវាងក្លិបអ៊ីតាលី Inter Milan នឹង ក្លិប Getafe ក្នុងក្របខ័ណ្ឌ UEFA Europa Leagueវគ្គ ១៦ក្រុមចុងក្រោយ ក៏ត្រូវបាន អាកខានដែរ ដោយសារតែខាងក្លិប អេស្ប៉ាញសម្រេច ចិត្ត មិន ធ្វើ ដំណើរ ទៅ កាន់ ប្រទេស អ៊ីតាលី។
ស្ថានភាព ករណី អ្នក ឆ្លង ជំងឺ កូរ៉ូណា នៅ ប្រទេស អ៊ីតាលី មាន ការ កើន ឡើង យ៉ាង ខ្លាំង មាន រហូត ទៅ ដល់ ១០.១៤៩ ករណី ដែល ធ្វើ ឲ្យ ប្រទេស នានា មិន អនុញ្ញាត ឲ្យ យន្តហោះ មក ប្រទេស នេះ ចុះចត លើ ទឹក ដី ខ្លួន ។ ក្នុងនោះការប្រកួតបាល់ទាត់នៅប្រទេសអ៊ីតាលីត្រូវបានលើកពេល រហូតដល់ដើមខែមេសា ៕
ដោយ៖ ភារៈ