នគរបាលខេត្តកណ្តាលចុះអនុវត្តច្បាប់ចរាចរណ៍នឹងធ្វើការផាកពិន័យទៅលើយានយន្តនិងអ្នកបើកបរល្មើសច្បាប់មួយរយភាគរយ

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០នេះ ចាប់ផ្តើមបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម នឹងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ ។ ប្រតិបត្តិការដូចភ្លៀងរលឹមនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល នឹងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានឲ្យដឹងថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០រូបលោកបានដឹកនាំកម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម ។

លោកស្នងការរងបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត ,ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់សមត្ថកិច្ចនិងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់ ។

លោកឧត្តមសេនីយ៍ វ៉ែន សុវិន បានបញ្ជាក់ថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ៕

 

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print