រដ្ឋបាលរាជធានី នឹងប្រេីប្រាស់រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានបញ្ហាកង្វះទឹកខ្លាំង នារដូវប្រាំងនេះ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែល នៅតាមបណ្តាលខណ្ឌ មួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈសកម្មភាពនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីង បែបនេះ នៅក្នុងពិធី កិច្ចប្រជុំជាមួយមន្ត្រីជុំនាញ ពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធររាជ ធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្តដឹកទឹកដេីម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បេីនៅតែមិនគ្រប់ នឹងប្រេីរថយន្តអគ្គីភ័យ ដេីម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោកក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ពិសេស ខណ្ឌនៅតាមជាយក្រុង ត្រូវតែផ្ដល់ព័ត៌មានឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅ ដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតយើងត្រូវរួមគ្នា ដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបាន ប្រើប្រាស់ និងជំរុញឲ្យការថែរក្សាស្រះទឹកក្នុងភូមិដើម្បីដោះស្រាយទឹកមួយចំណែកលើ ការលាង ការស្រោច និងការបោកគក់ជាដើម។

លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជ ធានីភ្នំពេញបានអោយដឹងថា តម្រូវការប្រើទឹកជាក់ ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញត្រូវ ការ ប្រើប្រាស់ច្រើន និងម្យ៉ាងទៀតដោយសារកំពស់ទឹកទន្លេទាបវាបានធ្វេីអោយដំណេីរការបូមទឹកខ្សោយ ហេីយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាតមិនត្រឹម តែខ្វះនៅពេលនេះទេ គឺបន្តខ្វះអោយតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២ ។

លោកអគ្គនាយកបានបញ្ជាក់ថា៖ សព្វថ្ងៃនេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានទំហំត្រឹមតែ ជាង៦០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលតម្រូវការប្រើប្រាស់ជាក់ស្តែង ជាង៧០ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ មានន័យថា យើងខ្វះទឹកប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគុបក្នុង ១ថ្ងៃ ដែលបានធ្វើអោយទឹកតំបន់ជាយក្រុង មានការខ្វះទឹកប្រើប្រាស់ខ្លាំង។
លោកស៊ឹម ស៊ីថា បានបញ្ជាក់ឲ្យដឹងផងដែរថា ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខា ដើម្បីសាងសង់រោងចក្រផលិតទឹក ស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រ មាណ៤០ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែ ហើយក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់ បន្ថយនៃការខ្វះទឹកនេះបានមួយកម្រិតទៀត។

លោកក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះមិនមែនការផលិតទឹករបស់យើងថយចុះនោះទេតែដោយ សារតម្រូវការប្រើប្រាស់កាន់តែច្រើនពោលគឺរាជធានីភ្នំពេញមិនត្រឹមតែរីកទទឹងនិងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកំពស់ក៏បានរីកឡើងខ្ពស់ផងដែរ។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គ្រោងនឹងផលិតនូវទឹកឱ្យបានមួយលានម៉ែត្រគុបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ ។

ស្របពេលដែលស្ថានភាពទឹកមានការខ្វះខាតនេះ លោកស៊ឹម ស៊ីថា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពល រដ្ឋសន្សំសំចៃ លើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បី ឲ្យចរន្តទឹកអាចចែកចាយទៅដល់ប្រជា ពលរដ្ឋដែលរស់នៅជាយទីក្រុង បានប្រើប្រាស់ផង ៕.
ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print