សំពះរបៀបរបស់ជាតិខ្មែរ ក៏ព្រះអង្គម្ចាស់ Charles នៃចក្រភព អង់គ្លេសយកគំរូតាមប្រើការ ជំនួសឲ្យការចាប់ដៃ(មានវីដេអូ)

ចែករំលែក៖

https://www.youtube.com/watch?v=8roY8ZnOkGU
ប្រទេសអង់គ្លេស៖ សូមបញ្ជាក់ថា ឥទ្ធិពល នៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាថ្មី (COVID- 19) បានសម្លាប់មនុស្សជិត ៥០០០នាក់ បានធ្វើឲ្យ ទម្លាប់រាក់ទាក់គ្នា ជាសាកល មានការ ប្រែប្រួលគួរឲ្យកត់ សម្គាល់ ។ មនុស្សនៅជុំវិញពិភពលោក កំពុងផ្លាស់ ប្តូរទម្លាប់ពួកគេ ទាំងនៅកន្លែង ធ្វើការ នៅផ្ទះ និងកន្លែងផ្សេងៗ ក្នុង គោលដៅ បន្ថយហានិភ័យឆ្លងកូរ៉ូណាវីរុស ថ្មីនេះ និងបង្ការការចម្លង ច្រើនបន្ថែមទៀត។
ជាក់ស្តែងតួយ៉ាង នៅក្នុងកម្មវិធីប្រគល់ ពានរង្វាន់ The Prince’s Trust Awards 2020 ព្រះអង្គម្ចាស់ Charles នៃចក្រភព អង់គ្លេស បានផ្លាស់ប្តូរ គំនិតរបស់ព្រះអង្គ ពី ការចាប់ដៃគ្នា ការយកថ្ពាល់ប្រកិត លើ ថ្ពាល់និង ការអោបរឹតជាដើម មកធ្វើ ជាសញ្ញាស្វាគមន៍ ដោយផ្គុំ ដៃទាំងពីរ ចូលគ្នា ដែលមើលទៅកាយវិការ បែបនេះ ដូចទៅនឹងទម្រង់ «សំពះ » ប្រពៃណី របស់ ខ្មែរយើងដែរ។
ទំនៀមទំលាប់ប្រពៃណីដ៏ផូផង់របស់ជាតិយើង ត្រូវបានសកលលោក ទទួលស្គាល់ ពីភាពស្រស់ស្រទន់ សុភាពរាបសារ ហើយឈានដល់ការពារបាន ករណីឆ្លងជំងឺដ៏សហាវមួយនេះក៏អាចថាបាន៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print