កម្មវិធីប្រកួតកីឡាវាយតឺន្នីសទាំងអស់ត្រូវបានផ្អាករហូតដល់ថ្ងៃទី២០ ខែមេសា

ចែករំលែក៖

សមាគមវាយកូនបាល់ពិភពលោក(តឺន្នីស) WTA បានពន្យារពេលការប្រកួតកីឡាវាយតឺន្នីសដោយសារតែ បញ្ហាសុខភាព និងសុវត្ថិភាពនៃការឆ្លងវីរុសកូរ៉ូណាកាន់តែកើនឡើង។
រាល់ការប្រកួតទាំងអស់ដូចជា ATP Tour និង ATP Challenger Tour ត្រូវបានលុបចោលរហូតដល់ថ្ងៃទី២០ ខែមេសា។

WTA បានបញ្ជាក់ថា ការប្រកួតណាមួយត្រូវបានធ្វើឡើងយ៉ាងហោចណាស់៥សប្តាហ៍ ដោយព្រឹត្តិការណ៍ ITF នឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី២០ ខែមេសា។ លោក Andrea Gaudenzi ប្រធាន ATP បាននិយាយថា“ នេះមិនមែនជាការសម្រេចចិត្តដោយឯកឯងនោះទេ គឺជាការព្រួយបារម្ភសម្រាប់ទាំងអស់គ្នា ទាំងកីឡាករនិងអ្នកគាំទ្ររបស់យើងនៅទូទាំងពិភពលោក“ ។

លោក Gaudenzi បានបន្តថា ទោះយ៉ាងណាយើងជឿជាក់ថានេះគឺជាសកម្មភាពប្រកបដោយការទទួលខុស ត្រូវដែលត្រូវការនៅពេលនេះដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ បុគ្គលិកសហគមន៍កីឡាវាយកូនបាល់និងសុខភាពសាធារណៈទូទៅនៅចំពោះមុខការរីករាលដាលនៃជំងឺកូរ៉ូណានេះ។ WTA បានបង្ហាញការស្ទាក់ស្ទើរជាងកម្មវិធីកីឡាផ្សេងៗក្នុងការពន្យារពេល ដែលការប្រកួតនៅ Miami, Guadalajara, Charleston និង Bogota ត្រូវបានផ្អាកទាំងអស់នឹងមិនមានការលេងយ៉ាងហោចណាស់ ៥ប្តាហ៍។

សេចក្តីថ្លែងការណ៍រួមរបស់ WTA បានបន្ថែមថា កម្មវិធីប្រកួតនឹងធ្វើការសម្រេចចិត្តអំពីលទ្ធភាពនៃរដូវកាល នៅអឺរ៉ុបដែលចាប់ផ្តើមនៅថ្ងៃទី ២០ ខែមេសា ប្រសិនបើស្ថានភាពនៃវីរុសនេះទទួលបានការទប់ស្កាត់។

សូមបញ្ជាក់ថា កម្មវិធីប្រកួតវាយតឺន្នីស Miami Open និងការប្រកួតដណ្តើមពានរង្វាន់ Fed Cup ត្រូវបានលុបចោលកាលពីថ្ងៃ១៣ ខែមីនា ។ ការផ្អាកនេះគឺក្រោយពេលការប្រកួតកីឡាបាល់ទាត់នៅតំបន់អឺរ៉ុប បានចេញសេចក្តីប្រកាសផ្អាកកាលពីថ្ងៃទី១៣ ខែមីនាដែរ ប៉ុន្តែការផ្អាកការប្រកួតសម្រាប់កីឡាវាយតឺន្នីសគឺអាចមានរយៈពេលយូរជាងការប្រកួតកីឡាបាល់ទាត់ ៕

...

 

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print