ក្រសួងអប់រំ សម្រេចអោយវិស្សមកាលតូច ត្រូវធ្វើមុនកំណត់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺ កូវីដ១៩ នៅរាជធានីភ្នំពេញ និង ក្រុងសៀមរាប

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និង កីឡា សម្រេចដាក់អោយអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ និង ក្រុងសៀមរាប” ។

យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក និង ពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវអោយមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print