ពិធីបុណ្យទន្លេលើកទី៦ឆ្នាំនេះ ប្រារព្ធឡើងនៅទឹកដីនៃខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត៉ដំបង ៖ ​ពិធីបុណ្យទន្លេចាប់ពីថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»​ ។ ការរៀបចំតាំងពិព័រណ៍ផលិតផលជាច្រើនរួមទាំងផលិតផលជាតិ និងអន្តរជាតិ សកម្មភាពកីឡា និងវប្បធម៌សិល្បៈ និងពិធីប្រគុំតន្រ្តីកម្សាន្តជាច្រើនទៀតផង ។

ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរ​ភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការ​ពារ និងអភិរក្សធនធានធម្មជាតិផងដែរ។ ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកប​ដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ​។

សូមបញ្ជាក់ថា នៅល្ងាចម៉ោង៥៖០០នាទីថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីនៅក្នុងពិធីដ៏អធិកអធមនេះ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print