នារីជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តមិនទាន់ដឹងដំណឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនារីជាជំនួយការ​ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខ​ចាប់ឡើងរថយន្តនៅវេលាម៉ោង៦​និង​២០នាទីយប់កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២០​ នៅមិនទាន់ដឹងដំណឹងនៅឡើយ។
លោក អធិការនគរបាល ស្រុកអូរជ្រៅសែស វិបុល ប្រាប់ថា៖នាងរងគ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា ស្នាក់នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
អធិការនគរបាល ស្រុកអូរជ្រៅ លោក​វរសេនីយ៍ទោ សែស វិបុល បានបន្តថា៖ក្រោយពីមានករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច កម្លាំងនគរបាលស្រុកអូរជ្រៅ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំអូរបីជាន់ បានចុះធ្វើការស្រាវ​ជ្រាវ ។

សាក្សីថា​ នៅមុនពេលកើតហេតុថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ គឺជនរង​គ្រោះជិៈម៉ូតូជាមួយ ក្មេងម្នាក់ស្រីឈ្មោះលាង សុគន្ធា អាយុ១០ឆ្នាំ យកឡេលក់​ទៅឲ្យគេនៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលត្រឡប់មកវិញ​ បាន​ ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែមានជន​សង្ស័យចំនួន២នាក់ មិនអត្តសញ្ញាណ​បើករថយន្តម៉ាកកាមារីពណ៌ខ្មៅ មិន​ស្លាកលេខ​ ឲ្យនារីរង​គ្រោះឈប់ និយាយគ្នា​ ពេលនោះនារីរងគ្រោះនិយាយថាយើងមិនដែលស្គាល់គ្នាផង ហើយជនសង្ស័យម្នាក់បានចុះពីលើរថយន្តចាប់ជនរងគ្រោះដោយនិយាយថាអូនឯងធ្វើបាបចិត្តបងណាស់រួចទាញចូលក្នុងរថយន្តបើកចេញទៅបាត់ ។
លោកអធិការបានបញ្ជាក់ថា៖ឆ្លងតាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់មានសង្សា ហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំភេទប្រុស.នៅភូមិនិមិត្ត១.សង្កាត់និមិត្ត.ក្រុងប៉ោយប៉ែត.នៅថ្ងៃទី២១ខែតុលា២០១៩មកម្លេះនឹងរៀបការនៅថ្ងៃទី៨ខែមេសា២០២០នេះ។ បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គុណ សារ៉ាក់ រួចហើយក្តីតែសង្សាចាស់ឈ្មោះសៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាតមករកនាង ។ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះអឿន ស្រីនិច នេះ គឺជាករណីនាំពង្រត់ឬក៏ជាករណីរត់តាមសង្សាចាស់ដែលមានឈ្មោះសៀន ភារ័ត្ននោះយ៉ាងណាទេ ព្រោះកំពុងតែស្រាវជ្រាវឲ្យបានច្បាស់លាស់៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print